ព័ត៌មានទាន់ហេតុការណ៍៖

បដាពាណិជ្ជកម្មធ្លាក់ចំក្បាលមេដឹកនាំកោះតៃវ៉ាន

ចែករំលែក៖

មេដឹកនាំកោះតៃវ៉ាន លោកស្រី Tsai Ing-wen ត្រូវបដាពាណិជ្ជកម្មធ្លាក់ចំក្បាល នៅពេលដែលកំពុងថ្លែងសន្តរកថា នៅកណ្តាលវាល។

ហេតុការខាងលើកើតឡើងនៅថ្ងៃទី១៩ ធ្នូ នៅពេលដែល លោកស្រីTsai Ing-wen ចូលរួមបើកការដ្ឋានសាងសង់ផ្ទះសង្គមនៅក្នុងកោះនេះ។

នៅពេលដែលលោកស្រីTsai Ing-wenកំពុងថ្លែងសន្តរកថា ក៏ស្រាប់តែបដាពាណិជ្ជកម្មមួយបានធ្លាក់មកចំក្បាលលោកស្រី ដោយសារតែមានខ្យល់ខ្លាំង ។

ឃ្លីបវីដីអូដែលបណ្តាញព័ត៌មានEBC បានផ្សព្វផ្សាយ បង្ហាញឲ្យឃើញថា លោកស្រីTsai Ing-wenនៅតែរក្សាការការអត់ធ្មត់មិនភ័យខ្លាច។ភ្លាមៗនោះ ក្រុមអង្គរក្សក៏បានទៅលើកបដាខាងលើចេញភ្លាមៗ។

នៅពេលដែលក្រុមសារព័ត៌មានសួរពីហេតុការខាងលើ លោកស្រីTsai Ing-wenបានបញ្ចាក់ថា ទាំងកំប្លែងថា ដោយសារតែការសម្តែងរបស់កុមារ មានការទាក់ទាញសូម្បីតែបដាក៏ត្រូវចុះមកដែរ។

លោកស្រីTsai Ing-wenអាយុ៦០ឆ្នាំ បានក្លាយជាស្ត្រីដឹកនាំកោះតៃវ៉ានតំបូងបង្អស់ ប៉ុន្តែ ការផ្តល់ទំនុកចិត្តទៅលើលោកស្រីបានធ្លាក់ចុះទាប់ជាងកាលពីខែមុន។ ការបាត់បង់ទំនុកចិត្តពីពលរដ្ឋបានបង្ហាញយ៉ាងច្បាស់ថា លោកស្រីបានបរាជ័យនៅក្នុងការដឹកនាំកោះមួយនេះ៕ ម៉ែវ សាធី

de


ចែករំលែក៖