ព័ត៌មានទាន់ហេតុការណ៍៖

បត់ម៉ូតូមិនប្រយ័ត្នម៉ូតូMSXមកពីក្រោយបុករបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជន៤នាក់របួស ធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូហុងដាសេ១២៥បុកម៉ូតូម៉ាកMSXស្របទិសគ្នាពេញទំហឹងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ១៣៦-១៣៧ ស្ថិតនៅ ភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យ ដឹងថា មុនកើតហេតុ ម៉ូតូម៉ាកហុងដាស១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CQ-៦៨២១ បើកបរដោយឈ្មោះ សួស វិសាល ភេទប្រុស អាយុ១៣ឆ្នាំ ជា សិស្ស រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប និងមានអ្នករួមដំណើរឈ្មោះ សុខ អ៊ូក ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំជាមួយគ្នាធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតហើយក៏បត់ឆ្វេងខ្វះស្មារតីប្រុងប្រយ័ត្នមិន មើលក្រោយ។ ខណៈនោះម៉ូតូម៉ាក MSX ពណ៌សខ្មៅពាក់ស្លាកលេខភ្នំពេញ1GA 8873 បើកបរដោយឈ្មោះ អាន ប៉ូឡាមី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ អាន ឆៃលីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិឃុំជាមួយគ្នាជិះក្នុង ទិសដៅស្របគ្នាចាប់ហ្វាំងមិនទាន់ក៏បុកពេញ ទំហឹងបណ្ដាលឲ្យដួលរដូករណែលរបួស ពេញផ្លូវតែម្ដង។

ក្រោយកើតហេតុប្រជាពលរដ្ឋរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅដឹក ភាគីទាំងសងខាងទៅកាន់មន្ទីរពេទ្យ។ រីឯ ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចបានវាស់វែងនិងយកទៅរក្សាទុកដើម្បីដោះស្រាយ បន្តតាមច្បាប់។

សមត្ថកិច្ចបន្ថែមថា ករណីនេះកើតឡើងដោយសារម៉ូតូហុងដាសេ១២៥បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមិនមើលមុខក្រោយទើប បណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង៕ យឹម សុថាន

 

ase-3 ase ase-1 ase-2


ចែករំលែក៖