ព័ត៌មានទាន់ហេតុការណ៍៖

បទចំរៀងចំណងជើង ហត់ឃ្វាលចិត្ត របស់តារាចំរៀងម៉ៃ សុគន្ធ ទទួលបានការសរសើរ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងម៉ៃ សុគន្ធ ធ្លាប់រងការរិះគន់ មិនសច្ចៃមាត់ ហើយក៏ធ្លាប់ទទួលបានការលើកទឹកចិត្តក្រោយពីលោកបង្ហាញអារម្មណ៍ឈឺឆ្អាលជាមួយសមកម្មភាពសង្គមមួយចំនួនផងដែរ ។ ថ្មីៗនេះបទចម្រៀងថ្មី របស់តារាចម្រៀងរូបនេះ គឺបទ”ហត់ឃ្វាលចិត្ត” ហាក់ទទួលបានការសរសើរក្រោយពីបទចម្រៀងមួយនេះមានអ្នកចូលទស្សនាជាច្រើននោះ ។

លោក ម៉ៃ សុគន្ធ ថ្មីៗនេះបានទម្លាយចេញផ្សព្វផ្សាយជាសាធារណៈនូវបទចម្រៀង ដែលមានចំណងជើងថាសន្យាអាចម៍ឆ្កែ ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញការចាប់អារម្មណ៍ខ្លាំងលើចំណងជើន និងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះ ហើយក៏ទទួលបានពាក្យរិះគន់ និងសរសើរផងដែរ ។ បទ ថ្មីបទ”ហត់ឃ្វាលចិត្ត” ហាក់លេចឡើងការគាំទ្រ និងសរសើរជាបន្តបន្ទាប់ថាជាបទចម្រៀង ដែលអាចចាក់ចំបេះដូងក្រុមយុវវ័យនោះ ។

កាន់តែប្លែកក្រោយបទចម្រៀងនេះ ត្រូវបានផលិតចេញជាវីដេអូហើយត្រូវបានចេញផ្សព្វផ្សាយជាមួយការគាំទ្រច្រើនគួរសមពីយុវវ័យ ។ តារាចម្រៀងរូបនេះបញ្ជាក់ថា លោកពិតជាភ្ញាក់ផ្អើលនឹងការគាំទ្រនេះ បើទោះបីជាបទ ដែលលោក Cover ក្តី ។

លោកថាទោះបីជាកន្លងមកមានការរិះគន់លោកខ្លះពីបទចម្រៀងពីមុន ប៉ុន្តែលោកនៅតែចង់ស្វែងរកអ្វី ដែលថ្មីប្លែកសម្រាប់ទស្សនិកជន ហើយពេលខ្លះលោកក៏បញ្ចេញពាក្យពិតត្រង់ពេក ដែលក៏ជាការពិបាកនឹងទទួលយក ប៉ុន្តែលោកនៅតែមានបំណងចង់ជួយជំរុញលើកកម្ពស់កែលម្អគ្នាពិតមែន៕ វឌ្ឍនា


ចែករំលែក៖