ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសជាច្រើនកំពុងតែកើតមានពេញបន្ទុកលើទឹកដីឃុំតាឡាត់ គ្មានអ្នកទប់ស្កាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បទល្មើសជាច្រើនកំពុងតែកើតមាន ស្ទើរតែគ្រប់រូបភាព ហើយវាជាទម្លាប់ទៅហើយនៅលើទឹកមួយនេះ ដែលនៅឆ្ងាយពីទីរួមខេត្តជាប់ព្រំប្រទល់គ្នា ជាមួយខេត្តរតនៈគីរីផងដែរ ហើយក៏ជាតំបន់ជនជាតិភាគតិចទៀតផង វាជាមុខរបរជំនួញឈើជាទម្លាប់ពួកគាត់ ក្រោយពេលប្រមូលកសិផលផ្សេងៗ ចូលព្រៃកាប់ឈើគ្រប់ប្រភេទយកមកលក់ ឲ្យឈ្មួញតាមសិប្បកម្មផ្សេងៗ និងឈ្មួញធំៗដឹកទៅលក់បន្តតាមទូកក្បូន តាមរយន្តតូចធំស្ទើរជារៀងរាល់ថ្ងៃ ដើម្បីថ្នូរជាប្រាក់បន្តិចបន្តួច របស់ពលរដ្ឋនៅទីនោះ ដែលមានសកម្មភាពដូចភ្លៀងរលឹម ឋិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពមួយបានលួចខ្សឹបប្រាប់ថាៈ សព្វថ្ងៃនេះនៅទីតាំងចំណុចខាងលើ វាក្លាយទៅជាទម្លាប់អស់ទៅហើយ ហើយក្រោមការបើកភ្លើងខៀវពីអាជ្ញាធរ ភូមិ ឃុំ ស្រុក ជាពិសេសលោក សន ប៊ុនហួត គាត់ជាមេប៉ុស្តិ៍ឃុំតាឡាត់នេះផងដែរ គេពុំដែលឃើញគាត់បង្ក្រាប ឬចំណាត់ការម្តងណានោះទេ បែរជាបើកដៃឲ្យឈ្មួញ ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យបែបនេះ លើទឹកដីគ្រប់គ្រងរបស់គាត់ តើគាត់ជាមន្ត្រីនគរបាលយុត្តិធម៌បែបណា ទើបគាត់ការពារបទល្មើស ហើយហាមមិនឲ្យអ្នកសារព័ត៌មាន ឆ្លងដរទៅភូមិខ្សាច់ថ្មី ដើម្បីចុះផ្តិតរូបភាពបទល្មើសទាំងនោះ ដើម្បីផ្សព្វផ្សាយជូនថ្នាក់ដឹកនាំបានជ្រាប ព្រមទាំងសាធារណជនផងដែរ ព្រោះបច្ចុប្បន្ន ចរាចរណ៍ឈើ មិនថា ផ្លូវគោក ដឹកចូលសិប្បកម្ម កែឆ្នៃ បន្លំភ្លែកសមត្ថកិច្ច និងផ្លូវទឹកសណ្តោងតាមទូកក្បូន មកទម្លាក់ចូលរោងច្រៀក រួចឡើងតាមរថយន្តតូចធំ ចេញពីវារីអគ្គិសនីសេសានក្រោម ទោះបីក្រសួងចេញសេចក្តីប្រកាស ឲ្យបញ្ចប់ក៏ដោយ ក៏ នៅតែមានពេលលួចចេញស្ងាត់ៗ ជាពិសេសនៅពេលយប់ បន្លំជាមួយរថយន្តដឹកដំឡូងចេញយ៉ាងរលូន ។

ជុំវិញរឿងនេះ លោកសន ប៊ុនហួត បានឆ្លើយតាមទូរស្ទ័ព្ទប្រាប់កាសែតនគវត្តកាលពីព្រឹកថ្ងៃទី៦ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះថា កាលដែលលោកមិនឲ្យអ្នកសារព័ត៌ឆ្លងនោះគឺ ទី១.អ្នកកាសែតអត់ពាក់កាតសម្គាល់ ទី២.ពេលនោះ ជួនគ្នានឹងតំណាងរាស្ត្រចុះសួរសុខទុក្ខពលរដ្ឋនៅទីនោះ ខ្លាចមានបញ្ហា ហើយលោកមិនមែនថា មិនឲ្យឆ្លងនោះទេ តែមកដល់សុំឲ្យបង្ហាញកាតប្រាប់គាត់ ព្រោះជាអាជ្ញាធរមូលដ្ឋាន ហើយគាប់ជួនពេលនោះ លោកមិនបាននៅទីនោះទេ មន្ត្រីរបស់លោករាយការណ៍ ទើបមិនឲ្យឆ្លង ចាំចប់កម្មវិធី លោកតំណាងរាស្ត្រ ទើបឲ្យឆ្លង ហើយកុំឲ្យតែអាងអ្នកកាសែត ចេះតែទៅស្រេចតែចិត្ត មុនធ្វើអ្វី ឲ្យចេះគោរពអាជ្ញាធរគេផង ។

គួររំលឹកថា ក្នុងការឆ្លើយបំភ្លឺរបស់លោកមេប៉ុស្តិ៍ខាងលើនេះ មិនបានបញ្ជាក់អំពីបទល្មើស ដែលកើតមានលើទឹកដីគាត់គ្រប់គ្រងនោះទេ ព្រោះពេលនេះ ប្រហែលជាមានការបិទបាំងដូចការចុះផ្សាយ របស់អ្នកសារព័ត៌មានហើយទើបគាត់មិនបញ្ជាក់ឲ្យទូលំទូលាយដល់អ្នកសារព័ត៌មានបានជ្រាប់នោះឡើយ សូមថ្នាក់ដឹកនាំខេត្ត លោកស្នងការនគបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាកុំមើលរំលង តើមន្ត្រីរូបនេះ អាចឲ្យគ្រប់គ្រងជាមេប៉ុស្តិ៍បន្តទៀតនោះដែរ ឬទេ បើដូច្នេះមែន ព្រៃឈើដែនជំរកសត្វព្រៃ និងព្រៃឧទ្យានជាតិវរៈជ័យ និងព្រៃភ្នំក្រឡាពស់ កន្ទុយនាគ ពិតជារលាយអស់គ្មានសល់ ក្រោមដៃមន្ត្រីគ្រាប់ល្ពៅអស់ទាំងនេះ ជាក់ជាមិនខាន់ឡើយ ៕ មាស សុផាត


ចែករំលែក៖