ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីចិនលោក ត្រំា ត្រៀមធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយសម្ពន្ធមិត្តជប៉ុន

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សត្រូវពាណិជ្ជកម្មបន្ទាប់ របស់លោកគឺជប៉ុន ដែលជាសម្ពន្ធមិត្តជិត ស្និទ្ធ និងជាប្រទេសដែលមានកម្លាំងទាហាន អាមេរិករាប់មុឺននាក់ឈរជើងនៅទីនោះ។

អ្នកសារព័ត៌មាន Jame Freeman មក ពីបណ្តាញព័ត៌មាន Wall Street Journal បានឲ្យដឹងថា លោកទទួលបានការហៅ ទូរស័ព្ទពីប្រធានាធិបតី ដូណាល់ ត្រាំ ដោយនៅក្នុងការសន្ទនា លោក ត្រាំ បាន រៀបរាប់ថា «ទំនាក់ទំនងយ៉ាងល្អប្រសើរ រវាងលោក នឹងមេដឹកនាំជប៉ុនស៊ីន ហ្សូ អាបេ។ ប៉ុន្តែលោក ត្រាំ បញ្ជាក់ទៀតថា ទំនាក់ទំនងយ៉ាងល្អប្រសើរនោះ នឹងត្រូវ បានបញ្ចប់នៅពេលណាមួយ»។

តាមការលើកឡើងរបស់លោក Freeman ជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី ត្រាំ នៅពេលដែលរូបលោកជួបសម្ភាសជាមួយបណ្តាញព័ត៌មាន Fox News ហើយបានសរសើរដល់គោលនយោបាយ ពន្ធដារ និងពាណិជ្ជកម្មរបស់រដ្ឋាភិបាល ដូណាល់ ត្រាំ។ នៅក្នុងការសន្ទនាតាម ទូរស័ព្ទរវាងលោក ត្រាំ នឹងFreeman បានលើកឡើងពីការធ្វើឲ្យមានតុល្យភាពនៅ ក្នុងវិស័យពាណិជ្ជកម្មជាមួយអាមេរិក។

ប្រធានាធិបតីអាមេរិកបានបង្កឲ្យមាន វិវាទជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ក្នុងនោះមានកាណាដា, មុិចស៊ីកូ, ចិន និងប្រទេសតំបន់អឺរ៉ុប។ ប្រធានាធិបតី ត្រាំ មិនស្ទាក់ស្ទើរនៅក្នុងការដំឡើងពន្ធប្រសិន បើដៃគូពាណិជ្ជកម្មមិនព្រមរៀបចំកិច្ចព្រមព្រៀង ជាថ្មីឡើងវិញ។

លោក Freeman បញ្ជាក់ថា «នៅក្នុង វិស័យពាណិជ្ជកម្មរវាងអាមេរិក នឹងជប៉ុន មិនទាន់មានតម្លាភាពនៅឡើយទេ។ ដូច្នេះហើយ លោក ត្រាំ អាចនឹងចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយជប៉ុន ប្រសិនបើជប៉ុនមិនព្រមពិភាក្សាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចជាមួយ អាមេរិក។

ក្រោយពេលព័ត៌មានខាងលើ បានផ្សព្វ ផ្សាយជាសាធារណៈ ប្រាក់យ៉េន ជប៉ុន បានឡើងថ្លៃខ្ពស់។ បច្ចុប្បន្នប្រាក់យ៉េន កើនឡើង ០,៨ភាគរយ ប្រៀបធៀបនឹង មួយថ្ងៃមុន។

នៅពេលនេះដែរ អាមេរិកបានប្រកាសគម្រោងដំឡើងពន្ធ២០០ពាន់លានដុល្លារលើទំនិញចិន ហើយចិនក៏មិនស្ទាក់ស្ទើរនៅក្នុងការវាយបកអាមេរិកវិញដែរ។ សកម្មភាពខាងលើបានធ្វើឲ្យទីផ្សារពិភពលោកទាំងមូលកំពុងតែតាមដានយ៉ាង យកចិត្តទុកដាក់ទៅលើគម្រោងដំឡើង ពន្ធ បន្ថែមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅលើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់រហូតដល់ទៅ ២០០ ពាន់លានដុល្លារអាមេរិក។

ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវបង្ខំចិត្តតបត វិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានសកម្ម ភាពដំឡើងពន្ធបន្ថែមទៀតទៅលើទំនិញចិន។ បច្ចុប្បន្នសង្គ្រាមពាណិជ្ជកម្មរវាង ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោក កំពុងឈានដល់ដំណាក់កាលថ្មីតានតឹងជាងមុន។

សារព័ត៌មានរ៉យទ័របានផ្សាយថា ទីផ្សារពិភពលោកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដែលអាចដំឡើងពន្ធលើទំនិញចិន បង្កផលប៉ះពាល់ដល់ទីផ្សារពិភពលោកទាំងមូល និងសេដ្ឋកិច្ចពិភពលោក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានប្រកាសនៅក្នុង សន្និសីទប្រចាំសប្តាហ៍ថា «ប្រសិនបើ អាមេរិកនៅតែបន្តដំឡើងពន្ធមិនខ្វល់ពី ការប្រឆាំងនឹងផលប៉ះពាល់ ចិនត្រូវបង្ខំ ចិត្តតបតវិញឲ្យបានសមស្របបំផុត»។

លោក Gao Feng បញ្ជាក់ទៀតថា ចិននឹងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ សកម្មភាព និងការជះឥទ្ធិពលដោយសារតែការដំឡើងពន្ធរបស់អាមេរិក។ រដ្ឋា ភិបាលទីក្រុងប៉េកាំងនឹងមានវិធានការ ជួយដល់ក្រុមហ៊ុនចិននៅបរទេស ឆ្លងផុត នូវឧបសក្គទាំងនេះ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា ការដំឡើងពន្ធទៅវិញទៅមករវាងអាមេរិក នឹងចិនមិនបានជួយដល់ភាគីណាមួយ ទទួលបានផលប្រយោជន៍នោះឡើយផ្ទុយទៅវិញ គឺភាគីទាំងសងខាងត្រូវខាតបង់ ដូចគ្នា៕ ម៉ែវ សាធី


ចែករំលែក៖