ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីបញ្ចប់ការសិក្សានាអំឡុងឆ្នាំ១៩៩៧កន្លងមក, និស្សិតច្បាប់ជំនាន់ទី១ ជួបជុំគ្នាជាលើកទី២នៅ សណ្ឋាគារLAVARENNE ជាន់ទី១០

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅ សណ្ឋាគារLAVARENNEជាន់ទី១០ អតីតនិស្សិតមហាវិទ្យាល័យនិតិសាស្ត្រជំនាន់ទី១ឆ្នាំសិក្សាឆ្នាំ១៩៩២-១៩៩៧ បានរៀបចំអបអរសាទរពិធីជួបជុំមិត្តលើកទី២ ខណះលើកទី១កម្មវិធីជួបជុំមិត្តនេះបានធ្វើនៅសណ្ឋាគារសុខាប្រកបដោយភាពស្និទស្នាលរំលឹកនូវអនុស្សាវរីយ៍គ្រាសិក្សាក្រេបយកនូវពុទ្ធិជាមួយគ្នាមិនតិចជាង៥ឆ្នាំ។

បច្ចុប្បន្នអតីតនិស្សិតមហាវិទ្យាល័យនិតិសាស្ត្រជំនាន់ទី១ឆ្នាំសិក្សាឆ្នាំ១៩៩២-១៩៩៧ បានចូលបំរើការងារក្នុងជួររាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ ជាមេធាវី ឯកអគ្គកុងសុលស្ថានទូតប្រចាំនៅក្រៅប្រទេសមួយចំនួន និងខ្លះទៀតជាសាស្ត្រាចារ្យ ជាពាណិជ្ជករ អាជ្ញាធរខណ្ឌ-ក្រុង-ស្រុក អាជ្ញាធររាជធានី-ខេត្ត។

បើទោះពួកគាត់មានភារកិច្ចជាប់ទៅបំពេញការងាររៀងៗខ្លួនអស់រយះពេល២០ ក្រោយពីបញ្ចប់ការសិក្សាក៏ពិតមែន តែមិនបានឃ្លាតឆ្ងាយមនោសញ្ចេតនាពីគ្នាឡើយ ។ បរិយា កាសជួបជុំមិត្តលើកទី២នេះក៏បង្ហាញពីការរាក់ទាក់ស្និទស្នាលនិងគ្នា បន្ទាប់ពីពួកគាត់បានចំណាយពេលដ៏មានតំលៃធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត និងខ្លះទៀតមកពីក្រៅប្រទេសជាដើម ហើយក៏បន្តរៀបចំកម្មវិធីបែបនេះនៅឆ្នាំបន្ទាប់ៗទៀតផងដែរ ៕ សុខ ខេមរា

1 6 4 3 2


ចែករំលែក៖