ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដីនៅកុងហ្គោស្លាប់និងរបួសកើនឡើងជិត២០០នាក់

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា មាន ករណីបាក់ដី ហូរច្រោះ ភក់ល្បាប់ ពីលើភ្នំ ស្ថិតនៅទីក្រុង​ Tora ជិតបឹង Albert ភាគឦសាន សាធារណរដ្ឋកុងហ្គោ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៤០ នាក់ និង ជាង១០០នាក់ទៀតនៅបាត់ ខ្លួននៅឡើយ។

ហាតុការណ៍បាក់ដីល្បាប់ខាងលើកើតឡើងនៅថ្ងៃទី១៧ ខែសីហា ។ កម្លំាង ជួយសង្គ្រោះ បានខិតខំដោយប្រើគ្រឿង ចក្រ ដើម្បីស្វែងរកអ្នកដែលជាប់គាំង នៅក្រោមគំនរភក់ល្បាប់ ជាង១០០នាក់។

លោក Mugisa Mbogemu សមាជិក ម្នាក់មកពីអង្គការសង្គមស៊ីវិលបាននិយាយថា គ្រោះហូរច្រោះល្បាប់ភក់ បានកើត ឡើងនៅក្នុងភូមិមួយ នៅជិតបឹង Albert បន្ទាប់ពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងពេញមួយយប់ ។លោក Mbogemu បានបញ្ជាក់ ថា “ភ្លាមៗនោះ ភូមិទាំងមូលត្រូវបានកប់ ដោយសារ ហូរច្រោះល្បាប់ភក់ ហើយក្រុមអ្នកជួយសង្គ្រោះបានព្យាយាមជួយដល់ ជនរងគ្រោះ នៅជិតភូមិ Tchomia” ។

ពលរដ្ឋរាប់រយនាក់ កំពុងកប់នៅក្នុង ល្បាប់ភក់ ខណៈដែលអ្នកខ្លះនៅរស់រាន មានជីវិត ក្នុងនោះមាន ក្រុមស្ត្រី និងកុមារ ដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ វេជ្ជបណ្ឌិតមួយរូប នៅភូមិ Tchomia បាន ប្រាប់ដល់ស៊ីនហួ ។

រយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ បណ្តាលឲ្យមានគ្រោះទឹកជំននបាក់ដីកើតឡើង ជាច្រើននៅក្នុង តំបន់អាស៊ី ក្នុងនោះមានចិន ឥណ្ឌាបង់ក្លា ដែសជាដើម បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ។

នៅថ្ងៃទី១៧ខែសីហា កន្លងមក ភ្លៀង ធ្លាក់ ជាបន្តបន្ទាប់នៅខេត្តហ៊ូណាន ភាគ កណ្តាល ប្រទេសចិន បានសម្លាប់មនុស្ស ៤នាក់ និងជាង ៧៥ម៉ឺននាក់ផ្សេងទៀត បានរង ការខូចខាតផ្ទះសម្បែង និងទ្រព្យ សម្បត្តិ ។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងជាង ១៩៣កន្លែងក្នុងខេត្តហ៊ូណាន ក្នុង នោះផ្ទះជាង ១ពាន់ខ្នងបានដួលរលំ ហើយ ដំណាំចំនួន ៤៣.១៦០ ហិកតា ត្រូវបាន រងការខូចខាត ។ នេះបើយោងតាមទីស្នាក់ ការត្រួតត្រា ទឹកជំនន់និងគ្រោះរាំងស្ងួត ខេត្ត។

រដ្ឋាភិបាលក្នុងតំបន់ បានជម្លៀសប្រជា ជនប្រហែល ៨៨.៥០០នាក់ ដោយភ្លៀង បានធ្វើឲ្យផ្លូវថ្នល់ និងស្ពាន រាំងស្ទះឬខូចខាតការផ្គត់ផ្គង់ថាមពល និងទំនាក់ទំនង ត្រូវរំខាន ហើយអាងស្តុកទឹកបានហូរហៀរ ខណៈដែលតំបន់ទេស ចរណ៍ចំនួន២០កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុង ខេត្តនេះដោយសារ តែបញ្ហាសុវត្ថិភាព ៕ ម៉ែវ សាធី


ចែករំលែក៖