ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដីសង្កត់មនុស្សស្លាប់២៤នាក់ និងបាត់ខ្លួន១០៩នាក់នៅចិន

ចែករំលែក៖

ក្រុមជួយសង្គ្រោះរាប់ពាន់នាក់បាននិងកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួនយ៉ាងតិច១០៩នាក់ បន្ទាប់ពីហេតុការណ៍បាក់ដីយ៉ាងធំបណ្តាលឲ្យបាត់បង់ជីវិត២៤នាក់ ស្ថិតនៅក្នុងភូមិមួយនៃខេត្ត Sichuan ភាគអាគ្នេយ៍ប្រទេសចិន ។

ទីភ្នាក់ងារព័ត៌មានស៊ីអិនអិនបានរាយការណ៍ថា លំនៅឋានរាប់សិបខ្នងបានកប់នៅពីក្រោមដី បន្ទាប់ពីហេតុការណ៍បាក់ដីមួយបានកើតឡើងនៅក្នុងភូមិ Xinmo ស្រុក Mao County កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា (ម៉ោងនៅក្នុងតំបន់) ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួស្រង់របាយការណ៍រដ្ឋាភិបាលក្នុងតំបន់ផ្សព្វផ្សាយថា ជនរងគ្រោះបាត់ខ្លួនមានអាយុចាប់ពីមួយឆ្នាំកន្លះឡើងរហូតដល់៨០ឆ្នាំ ។ ក្រុមជួយសង្គ្រោះប្រដាប់ដោយឧបករណ៍ទំនើបគ្រប់ប្រភេទក្នុងការស្វែងរកជនដែលនៅបាត់ខ្លួន ។ សាកសព២៤នាក់ត្រូវបានគេរកឃើញរហូតមកដល់ពេលនេះ ៕ ថាច់ យ៉ាត


ចែករំលែក៖