ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួស ២២នាក់

ចែករំលែក៖

ជនដៃដល់បាញ់ប្រហារនៅរដ្ឋញ៉ូវជឺស៊ីអាមេរិក ត្រូវបានប៉ូលិស បាញ់សម្លាប់ ។ កម្លាំងសន្តិសុខនៅក្នុងតំបន់បានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើ មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ ។

សារព័ត៌មាន CNN បានផ្សាយថា មានមនុស្ស២២នាក់រងរបួស ក្នុងនោះមានកុមារអាយុ១៣ឆ្នាំម្នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Trenton ក្នុងរដ្ឋ New Jersey កាលពីថ្ងៃទី១៧ ខែមិថុនា ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង២និង៤៥នាទីព្រឹក។

ជនដៃដល់ ឈ្មោះ Tahiji Wells អាយុ៣៣ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ដោយការបាញ់ប្រហារពីកម្លាំងប៉ូលិស ។ ជនដៃដល់ទើបតែចេញពីគុកពីបទសម្លាប់មនុស្ស ។ ប៉ូលិស ក៏បានចាប់ជនទីពីរឈ្មោះ Amir Armstrong អាយុ ២៣ឆ្នាំ ដែលបានប្រើប្រាស់អាវុធខុសច្បាប់។

ជនរងគ្រោះ១៧នាក់ ក្នុងចំណោម២២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ ។ ចំណែកក្មេងប្រុសអាយុ ១៣ឆ្នាំ បានរួចផុតពីក្តីស្លាប់ ប៉ុន្តែនៅមានជនរងគ្រោះម្នាក់ទៀត ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់សង្គ្រោះបន្ទាន់ ។ នៅពេលនេះ ប៉ូលិសមិនទាន់សួរចម្លើយ បក្ខពួក ដែលចាប់បាននៅឡើយទេ ។ ប៉ូលិសក៏បានឡោមព័ទ្ធអគារ Roebling wire Works ដែលជាទីតាំរៀបចំពិធី បុណ្យសិល្បៈខាងលើ​។

ប៉ូលិសបានបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើ គឺជាប់ពាក់ព័ន្ធនឹងក្រុងមសង្គមងងឹត មិនមែនការវាយប្រហារភេរវកម្មនោះឡើយ ។ នៅពេលបាញ់ប្រហារកើតឡើង មានមនុស្សចូលរួមប្រមាន១០០០នាក់ ៕ ម៉ែវ សាធី


ចែករំលែក៖