ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅសហរដ្ឋអាមេរិកជនរងគ្រោះ៤៩នាក់ត្រូវ២០គ្រាប់ពីជនដៃដល់

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញ ថា ជនរងគ្រោះ៤៩នាក់នៅក្នុងក្រុង Orland សហរដ្ឋអាមេរិកទទួលរង២០គ្រាប់ពីជនដៃដល់នៅក្នុងការបាញ់ប្រហារនៅក្នុងរង្គសាលមនុស្សស្រឡាញ់ភេទដូចគ្នាកាលពី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក។

នេះជាព័ត៌មានថ្មីស្តីពីការបាញ់ប្រហារនៅអាមេរិកកន្លងមក។ តាមគម្រោងក្រុមអ្នកស្រាវជ្រាវនឹងប្រកាសជាសាធារណៈនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខស្តីពីការបាញ់ ប្រហារនៅក្នុងក្លិប Pun សម្រាប់មនុស្ស ស្រឡាញ់ភេទដូចគ្នា។ ការបាញ់ប្រហារ កាលពីថ្ងៃទី១១ ខែមិថុនា នោះធ្វើឲ្យកក្រើក អាមេរិកបង្កឡើងដោយជនដៃដល់ឈ្មោះ Omar Mateen មុនពេលប៉ូលិសបាញ់ សម្លាប់។

រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៩ ខែ សីហា បានពិភាក្សាស្តីអំពីច្បាប់គ្រប់គ្រងអាវុធក្រោយការបាញ់ប្រហារនោះ។ កាល ពីថ្ងៃទី៩ ខែសីហា បេក្ខភាពមកពីគណបក្ស សាធារណរដ្ឋលោក ដូណាល់ ត្រាំ បានថ្លែង សុន្ទរកថាបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើងដោយលោកបានគាំទ្រសិទ្ធិប្រើប្រាស់អាវុធ ហើយអ្នកដែលគាំទ្រឲ្យប្រើប្រាស់អាវុធនោះនឹងមិនបោះឆ្នោតឲ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន នោះឡើយនៅខែវិច្ឆិកាខាង មុខ។

មានប្រសាសន៍នៅក្នុងការឃោសនាបោះឆ្នោតក្នុងទីក្រុង Wilmington ភាគ ខាងជើងរដ្ឋការ៉ូលីណា លោក ត្រាំ បញ្ជាក់ ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានា ធិបតីនោះគឺជាការជ្រើសរើសរបស់ពលរដ្ឋ ហើយលោកនឹងទុកឲ្យពលរដ្ឋប្រើប្រាស់ រក្សាអាវុធដោយសេរីដូចដើមមិនមានច្បាប់ ហាមប្រាមឡើយ។

ចំពោះលោកស្រី ហ៊ីលឡារី គ្លីនតុន វិញ មកទល់ពេលនេះលោកស្រីបានបង្ហាញការ ប្តេជ្ញាចេញច្បាប់គ្រប់គ្រងការលក់ដូរអាវុធដើម្បីបញ្ចៀសការធ្លាក់ចូលទៅក្នុងដៃជនទុច្ចរិតគំរាមកំហែងដល់អាយុជីវិតពលរដ្ឋស្លូតត្រង់។ តាមតួលេខពលរដ្ឋអាមេរិក ដល់ទៅ៩០ភាគរយប្រើប្រាស់កាំភ្លើងទុកការពារខ្លួនដែលជាប្រពៃណីរបស់អាមេរិកតាំងពីដើមមក៕ ម៉ែវ សាធី

Lone-Wolf-3-way_3291365b

xa_sung_orlando_YYIR


ចែករំលែក៖

Leave a Reply