ព័ត៌មានទាន់ហេតុការណ៍៖

បាញ់អាប៉ោងប៉ូលីសចាប់ខ្លួនបាន២នាក់ មួយចំនួនទៀតរត់រួច នៅចំណុចមុខបន្ទប់ផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកញៀនលេងល្បែងស៊ីសងបាញ់អាប៉ោងប្រុសស្រី ចំនួន២នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទឹកថ្លាចាប់ខ្លួនជាក់ស្តែង ពេលដែលពួកគេកំពុងជួបជុំគ្នាបាញ់អាប៉ោងភ្នាល់ដាក់លុយដោយខុសច្បាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា។

ទីតាំងលេងល្បែងស៊ីសងខាងលើត្រូវបានសមត្ថកិច្ចធ្លាប់បង្ក្រាបច្រើនដងហើយប៉ុន្តែពួកគេមិនរាងចាលសោះ ដែលបញ្ហានេះត្រូវបានមហាជនរិះគន់ថា តុលាការប៉ូលិសចាប់ទៅតុលាការដោះលែងយកតែលុយ ទើបធ្វើអោយអ្នកញៀនល្បែងទាំងនោះមិនសូវខ្លាចច្បាប់ ។

រដ្ឋាភិបាល បានប្រកាសហាមឃាត់ទូទាំងប្រទេស មិនអោយលេងល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា ប៊ៀរ អាប៉ោង កន្ទុយលេខ បាល់ ជល់មាន់ ជាដើម។ល។ និងបានចាត់ទុកថា វាជាអំពើខុសច្បាប់អ្នកលេងត្រូវមានទោស ដោយពន្យល់ពីហេតុផលថា អ្នកដែលចាញ់ល្បែងស៊ីសង ភាគច្រើនបានក្លាយខ្លួនទៅជាជនល្មើស ធ្វើជាចោរលួច ឆក់ ប្លន់ និងឆបោកទ្រព្យសម្បត្តិគេ ឬប្រើអំពើហឹង្សាគ្រួសារ ។

ជនដែលត្រូវបានឃាត់ខ្លួនក្នុងករណីនេះ ១/ឈ្មោះ ម៉ែន តូច ហៅស្វិត ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៨ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ២/ ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុ៤៨ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ៧ ត្រង់ចំណុចផ្ទះកើតហេតុចាប់ខ្លួន។

ប៉ូលិសនិយាយថា÷នៅវេលាម៉ោងប្រហែល២០ ឬម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដានេះ កម្លាំងនគរបាលបានជិះម៉ូតូយាមល្បាតក្នុងមូលដ្ឋានបានប្រទះឃើញហ្វូង មនុស្សមួយក្រុមកំពុងអង្គុយជុំគ្នា ពេលទៅត្រួតពិនិត្យប្រទះឃើញពួកគេកំពុងតែ អង្គុយបាញ់អាប៉ោង ភ្នាល់ដាក់លុយ ទើបឃាត់ខ្លួនបាន២នាក់ ឯមួយចំនួនទៀតបានរត់គេចខ្លួនអស់។ ក្នុងពេលនោះដែរសមត្ថកិច្ចបានដកហូតយកមេអាប៉ោង មួយឈុត និងលុយជាង១០ម៉ឺនរៀល ជាវត្ថុតាងប្រព្រឹត្តបទល្មើស នាំយកមកឃុំ ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា


ចែករំលែក៖