ព័ត៌មានទាន់ហេតុការណ៍៖

បាត់ក្មួយដើររកប្រទះឃើញសពដាក់ក្នុងកេះឈើបួនជ្រុង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សាកសពក្មេងស្រី២នាក់ត្រូវបានសាច់ញាតិប្រទះឃើញនៅក្នុងកេះឈើ៤ជ្រុង ក្រោយពីបានបាត់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោកជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូរណ៍បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទី មានបង្ករការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចថាមាន ករណីមនុស្សស្លាប់នៅក្នុងកេះឈើ ។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុ ដោយរង់ចាំមន្រ្តីជំនាញរបស់នាយកដ្ឋានចុះមកធ្វើកោសល្យវិច័យ ។ ដោយពុំទាន់មានការសន្និដ្ឋានបែបណានោះនៅឡើយទេ ៕ ចន្ថា


ចែករំលែក៖