ព័ត៌មានទាន់ហេតុការណ៍៖

បានអ្នកទស្សនាជាង៣១លានដង គីម ថាណា ចេញ តបបទ «អ្នកណាកែចិត្តបង»

ចែករំលែក៖

ភ្នំពេញ៖ បទ «អ្នកណាកែចិត្តបង» របស់ កញ្ញា ញឹម សួនសោភាទេពី ទទួលបានការចាប់អារម្មណ៍ និងមាន ការគាំទ្រខ្លាំងរហូតមានអ្នកចូលទស្សនាជាង៣១លានដង ។ ក្រោយផ្ទុះការគាំទ្របទនេះ តារាចម្រៀង គីម ថាណា បានបញ្ចេញសំនៀង និងវីដេអូតបបទខាងលើក្រោមចំណងជើងថា គ្មានអ្នកណាកែចិត្តបង ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ។

អតីតបេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពីភពលោក Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ព្រោះតែបទចម្រៀង អ្នកណាកែចិត្តបង? ព្រោះតែបទមួយនេះ បានចាក់ចំបេះដូងអ្នកស្តាប់ពិសេសស្រទាប់យុវវ័យ ។ តបតាមការគាំទ្រដ៏ច្រើនលើសលប់នេះ ផលិតកម្ម BN និងផលិតកម្ម Zoneបានរួមគ្នាផលិតបទចម្រៀង អបដោយវីដេអូដើម្បីឆ្លើយតបទៅនឹងការគាំទ្រ និងសំណូមពររបស់ទស្សនិកជនគឺបទ“គ្មានអ្នកណាកែចិត្តបង ដែលច្រៀងដោយតារាចម្រៀង គីម ថាណា។ បទចម្រៀងវគ្គពីរ បានចេញជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៩ ខែមករានេះ អមដោយសំនៀងរណ្តំចិត្ត និងរូបភាពដ៏ទាក់ទាញ និងមានអត្ថន័យ ។ មិនត្រឹមតែកម្សត់ទេ រួមទាំងមានសាច់រឿងល្អទស្សនា ហើយនោះថែមទាំងមានការចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ មានដូចជាកំលោះសង្ហា លោក ណាខុន, កញ្ញា ទីពី និងកញ្ញា គីម សៀវឡាម ដែលសុទ្ធសឹងតែជាតួ សំខាន់ក្នុង បទចម្រៀងនេះ ។

តារាចម្រៀង គីម ថាណា បានបញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលបទចម្រៀងស្ថិតក្រោមកិច្ចសហការរបស់ផលិតកម្មទាំងពីរលេចចេញជារូបរាង និងទទួលបានការគាំទ្រ រួមទាំងជួយឧបត្ថម្ភដោយផលិតមួយចំនួន។ លោកបញ្ជាក់ដែរថា បទនេះគឺបានឆ្លើយតបទៅនឹងបទចម្រៀងរបស់មនុស្សស្រីដែលបានលាតត្រដាងពីរឿងពិតដែលនារីនោះយល់ច្រឡំ ។ លោកថា ជាបទចម្រៀង ដែលសម្រិតសម្រាំងទាំងការច្រៀង និងផលិតជាវីដេអូ និងសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ លោកថា ក្រោយបទចម្រៀងនេះ លោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីៗបន្តទៀតសម្រាប់បម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រ ៕ វឌ្ឍនា


ចែករំលែក៖