ព័ត៌មានទាន់ហេតុការណ៍៖

បិទវគ្គការងារបំប៉នហ្វឹកហ្វឺននគរបាលចរាចរណ៍រយៈពេល១សបា្ដហ៍នៅស្នងការខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី ឱ ហ៊ាង ស្នងការរងនគរបាលផែនសណ្ដាប់ធ្នាប់ តំណាងលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ការងារហ្វឹកហ្វឺនរបស់មន្រ្តីជំនាញនគរបាលចរាចរណ៍ ត្រូវបានបិទវគ្គនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានហ្វឹកហ្វឺនអស់រយៈពេល១សប្តាហ៍។

លោកបន្តថា សិក្ខាកាមចូលរួមហ្វឹកហ្វឺននៅក្នុងវគ្គនេះមកពីតាមស្រុក ក្រុងចំនួន៦ និងមន្ត្រីការិយាល័យនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ផងសរុបប្រមាណ៦៣នាក់ ហើយវគ្គហ្វឹកហ្វឺនបំប៉នការងារចរាចរណ៍បន្ថែមខាងលើនេះ មានរយៈពេល១សប្ដាហ៍ពេញ។

លោកបន្តទៀតថា វគ្គសិក្សានេះមានមេរៀនចំនួន៤ គឺទី១.លំហាត់កងជួរ ទី២.បង្ហាត់បង្ហាញពីវិធីសាស្រ្តបង្រ្កាប ខណៈជនប្រព្រឹត្តបទល្មើសតដៃជាមួយសមត្ថកិច្ច ទី៣.ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងទី៤.ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្រ្តីនគរបាល ឲ្យកាន់តែមានគុណភាព។

ដូច្នេះការងារហ្វឹកហ្វឺនពេញ ១សបា្ដហ៍របស់មន្រ្តីជំនាញនគរបាលចរាចរណ៍ខាងលើនេះ លោកសង្ឃឹមជឿជាក់មួយរយភាគរយថា មន្រ្តីជំនាញ និងយកទៅអនុវត្តន៍ឲ្យចំគោលដៅដើម្បីបម្រើប្រជាពលរដ្ឋ៕ ប៉ឹម ពិន

ឡានកាមរីបាឡែនបុករះចូលផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋទប់កំហឹងមិនបាន ក៏នាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់មួយជើងបណ្តាលរងរបួសសន្លប់ ហើយត្រូវបានររថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗខណៈរូបគាត់បានបើករថយន្តទៅបុករះចូលផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពស្រវឹងស្រាជោគជាំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្ទះហាងអ៊ុតសក់យីហោ បុរីព្រៃនគរ តាមបណ្តោយផ្លូវ៣១០ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បុរសដែលជាអ្នកបើកបរឈ្មោះ ព្រុំ ឌុចមុនីកា ភេទប្រុស អាយុ៤០ឆ្នាំ ជានម្ត្រីរាជការ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខបានបើករថយន្ត១គ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7195 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ បានបើកចេញពីផ្ទះរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុខាងលើ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើតនិងបើករេពេញផ្លូវហើយបានបុករះផូផ្កា ពាងដាក់ទឹក ដើមញ័មួយដើម និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងរបស់របរសម្ភារះមួយចំនួនទៀតដែលនៅតាមចិញ្ចើមផ្លូវបណ្តាលអោយបែកបាក់រងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកចូលផ្ទះហាងអ៊ុតសក់បែកថូផ្ការួមទាំងតុថ្ម ដែលនៅខាងមុខផ្ទះកើតហេតុបណ្តាលឲ្យខូចខាតយ៉ាងដំណំសំណាងល្អហើយអ្នកនៅក្នុងផ្ទះមិនរងរបួសចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាផ្អើលឈូឆដោយមានកំហឹងខឹងទៅលើអ្នកបើកបរផងក៏បាននាំគ្នាវាយកម្ទេចកញ្ចក់រថយន្តមុខក្រោយបែកខ្ទេចខ្ទីនិងបានវាយទៅលើម្ចាស់រថយន្តបណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹងត្រវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក សម្ភពរស្មី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយជាមួយនិងម្ចាស់ផ្ទះនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖