ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមត្រៀមទិញខ្សែបម្រើ Radja Nainggolan របស់ Roma

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United កំពុងត្រៀមសំណើទឹកប្រាក់៤០លានផោន ដើម្បីដេញថ្លៃខ្សែបម្រើមកពីក្លិប Roma កីឡាករ Radja Nainggolan ជាមួយនឹងប្រាក់ពលកម្មនឿយហត់ប្រមាណ១២៥.០០០ផោនក្នុងមួយសប្តាហបន្ថែមទៀត។

លោក Jose Mourinho អ្នកចាត់ការទូទៅក្រុមបិសាចក្រហម បានទាក់ទងជាមួយមនុស្សដែល ជិតស្និទ្ធនឹងខ្សែបម្រើរូបនេះរួចរាល់ហើយៗក្លិប ក៏កំពុងចរចាទិញខ្សែបម្រើ Nemanja Matic របស់ក្លិប Chelsea ដែលមានតម្លៃខ្លួនប្រហែលគ្នានឹងកីឡាករ Nainggolan រូបនេះដែលរហូត មកដល់ពេលនេះក្លិបបិសាចក្រហមហាក់មានឥទ្ធិពលទៅលើការទិញកីឡាករខ្សែបម្រើច្រើន ជាងក្លិបណាទាំងអស់។

កីឡាករខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Nainggolan វ័យ២៩ឆ្នាំរូបនេះ បានច្រានចាលការផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវ Chelsea ម្តងរួចមកហើយ កាលពីឆ្នាំមុន ប៉ុន្តែសម្រាប់រដូវកាលនេះ ក្លិប Roma ដែលមានមូលដ្ឋាននៅ ប្រទេសអ៊ីតាលីមួយនេះ អាចនឹងចរចាដើម្បីឲ្យសមស្របនឹងតម្លៃដែលក្លិបបិសាចក្រហម ដាក់ សំណើក្រោយពីកីឡាកររូបនេះចំណាយពេលលេងនៅក្លិប Roma រយៈពេល៣ឆ្នាំកន្លះរួចមក។

សូមបញ្ជាក់ថា កាលពីរដូវកាល២០១៦-២០១៧កន្លងទៅ កីឡាករ Nainggolan បានក្លាយជាខ្សែបម្រើដ៏មានសារសំខាន់ម្នាក់នៅក្របខ័ណ្ឌអុីតាលី Serie A និងបានជួយក្រុម Roma ទទួលបានចំណាត់ថ្នាក់លេខ២ មានកៅអីលេងនៅក្របខ័ណ្ឌក្របខ័ណ្ឌកំពូលអឺរ៉ុប Champion league រដូវកាលក្រោយផងដែរ ៕ ដេវីត


ចែករំលែក៖