ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមត្រៀមលុយ១៧៣លានផោនទិញ Neymar ពី Barcelona

ចែករំលែក៖

ក្លិបបិសាចក្រហមManchester United បានត្រៀមទឹកប្រាក់ចំនួន១៧៣លានផោនដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymarពីក្លិបយក្សអេស្ប៉ាញ Barcelona នេះបើយោងទៅតាមកាសែតកីឡារបស់អេស្ប៉ាញ ។

ae

មិនត្រឹមតែហានចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បី ទិញNeymarក្នុងពេលជាប់កុងត្រានោះទេ ក្លិប Manchester Unitedក៏ហាន ផ្តល់ថ្លៃឈ្នួល៤១ម៉ឺ៦ពាន់ផោនក្នុងមួយសប្តាហ៍ដល់Neymarផងដែរ។

កាលពីសប្តាហ៍មុនកីឡាករ Neymar ធ្លាប់បានសរសើរដល់ក្លិប ជាច្រើននៅអង់គ្លេស Premier League។ គាត់បាននិយាយថា “Premier Leagueគឺជាក្របខ័ណ្ឌដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង។ ខ្ញុំចូលចិត្តស្តាយលេងនិងក្រុមនៅទីនោះហើយថ្ងៃណាមួយខ្ញុំក៏ចង់ទៅលេងជាមួយពួកគេផងដែរ។ ខ្ញុំសសើរដល់ក្រុម Manchester United, Chelsea, Arsenal, Liverpool ដោយពួកគេតែងតែប្រយុទ្ធដើម្បីជើងឯក” ៕ ដេវីត
ae (1)


ចែករំលែក៖