ព័ត៌មានទាន់ហេតុការណ៍៖

បុក​គោយន្ត​កន្រ្តៃពីក្រោយជាប់ឆ្កឹងរងរបួស​ធ្ងន់ម្នាក់ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ អ្នកជិះម៉ូតូម្នាក់បុកគោយន្តពីក្រោយពេញទំហឹងជាប់ឆ្កឹងបណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតក្នុង​ភូមិ​ចាន់​សេរី ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ នៅលើ​កំណាត់ផ្លូវជាតិ​លេខ​៥៥ ត្រង់ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២១-២២ ​កាលពី​សុក្រ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

របាយការណ៍​របស់​ស​ម​ត្ថ​កិច្ចនគរ​បាល​នៅ​កន្លែងកើតហេតុបានឲ្យដឹងថា​៖ បុរស​រងគ្រោះ​មាន ឈ្មោះ ខៀវ ម៉ី អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​

របាយការណ៍​ស​ម​ត្ថ​កិច្ចនគរ​បាលបន្តថា អ្នកបើក​គោយន្ត​កន្ត្រៃ ១​គ្រឿង ម៉ា​គូ​បូ​តា ​ពណ៌​ក្រហម ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​បើកបរ​ដោយ​ឈ្មោះ ប៉ាវ ស្រី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​។ លុះ​មកដល់​ចំណុចកើតហេតុ​គោយន្ត​បាន​ឈប់​នៅលើ​ចិញ្ចើមផ្លូវ មួយសន្ទុះ​ក្រោយមក​ក៍​ស្រាប់តែ​ឃើញ​បុរស​រងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​(​ទ្រី​ម​)​ពណ៌​ខ្មៅ​សេរី​២០១៨ បើកបរ​បោះពួយ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្របគ្នា ខណៈពេល​មកដល់​ចំណុចកើតហេតុ ក៍​បើក​បុក​គោយន្ត​ពីក្រោយ​ចូល​ក្រោមរ​ទេះ​បណ្តាល​ឲ្យ​បុរស​រងគ្រោះ​ឈ្មោះ ខៀវ ម៉ី ខ្ទាត​ចេញពី​ម៉ូតូ​របស់​ខ្លួន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្ន ជនរងគ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពោធិ៍សាត់ ចំពោះ​ម៉ូតូ​និង​គោយន្ត​សមត្ថកិច្ច​យកទៅ​រក្សាទុក​រងចាំ​ការដោះស្រាយ​ទៅ​តាម​និតិ​វិធី​ច្បាប់​៕ ប៉ឹម ពិន


ចែករំលែក៖