ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកទូរទស្សន៍ថោនម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ម៉ូតូ (កាច់សោរកយកម៉ូតូ) កាលពីវេលាម៉ោង១និង១៥នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ សុន សុខ ហៅសិរី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរបុគ្គលិកទូរទស្សន៍ថោន (ប្រើប្រាស់គ្រឿងញៀន) ។

ជនរងគ្រោះឈ្មោះ មឹង សុខឃាង ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរកម្មការិនី ។

សម្ភារដកហូតមាន ៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ រ8696 ភព1 លេខតួ C50 0265889 លេខម៉ាស៊ីន C500266010 ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាក សួរយកចម្លើយកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ អារុណរះ


ចែករំលែក៖