ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ SK ជនជាតិកូរ៉េដេកស្លាប់​ក្នុង​បន្ទប់សង្ស័យមានជំងឺបេះដូង​

ចែករំលែក៖

ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងកាល​វេលា​ម៉ោង​ ​ទៀបភ្លឺឈានចូលថ្ងៃ ព្រហស្បតិ៍ ៣ រោច ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ Penthouse ១​វីឡា​វឌ្ឍនៈ តារា​អង្គរ ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​ បន្ទាប់ពីគេដឹងថាមាន​ជនបរទេស​ម្នាក់​បាន​ស្លាប់នៅទីនេះ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ LEE DONGKEUN ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ SK ស្នាក់នៅ​ទីតាំង​ខាងលើ ។​ជនរងគ្រោះត្រូវបាននគរបាលជំនាញចុះទៅ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ ដោយសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ជំងឺបេះដូង) ហើយបានយកសាកសពទៅតម្កល់នៅវត្តក្បែរកន្លែងកើតហេតុ រង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖