ព័ត៌មានទាន់ហេតុការណ៍៖

បុរសចាំចម្ការដួលស្លាប់ដោយជំងឺរ៉ាំរ៉ៃនៅក្នុងខ្ទមកម្សត់

ចែករំលែក៖

ខេត្តកោះកុង ៖ បុរសម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ ដោយមិនដឹង មូលហេតុ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង ៨និង១០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះ ដីចាំចម្ការ របស់ឈ្មោះកែវ តាំ ស្ថិតក្នុង ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

សមត្ថកិច្ចនគរបាលក្រុង ខេមរភូមិន្ទ បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ជេត រដ្ឋ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ ចាំចម្ការឲ្យគេ មាន ស្រុកកំណើត ភូមិអូរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទីលំនៅ បច្ចុប្បន្ន ភូមិ សង្កាត់ កើតហេតុ ខាងលើ។

ក្រោយពីធ្វើ កោសល្យវិច័យរួច សមត្ថកិច្ចជំនាញសន្និដ្ឋានថាជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូងដោយមានជំងឺប្រចាំកាយយូរមកហើយរួចបានប្រគល់សព ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ សហការី


ចែករំលែក៖