ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួនដោយសារជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ គី គា ភេទប្រុស ភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សពឈ្មោះ គី គា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកើតហេតុខាងលើ មូលហេតុមានជំងឺប្រចាំកាយ (សសៃប្រសាទ) ។

ករណីនេះសមត្ថកិច្ចបានសហការជាមួយគ្រូពេទ្យពិនិត្យឃើញថា ពិតជាករណីអត្តឃាតចងកប្រាកដមែន ។ ក្រោយពិនិត្យរួចសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖