ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់យាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់មិនដឹងធ្លាក់ពីលើចុងត្នោតពីពេលណា ត្រូវបានសាច់ញាតិ ក្រុមគ្រួសារប្រទះឃើញស្លាប់ផ្កាប់មុខនឹងដី កាលពីល្ងាច ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នៅក្នុងភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពងស្ចាយ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ បួន លី ភេទ ស្រី អាយុ 67ឆ្នាំ ត្រូវជាប្រពន្ធបានបំភ្លឺថា ប្តីរបស់គាត់ឈ្មោះ មីុ រឿន អាយុ 61 ឆ្នាំ បានចេញពីផ្ទះទៅចងបង្អោងត្នោតតាំងពីព្រឹកព្រលឹម ម៉ោង 7.00 មិនមកផ្ទះទេ លុះដល់ម៉ោង 18.30 ទើបប្រើចៅពីរនាក់ឲ្យទៅតាម ចៅទី1 ឈ្មោះ វ៉ាន សាវង្ស ភេទប្រុស អាយុ 15ឆ្នាំ នៅភូមិត្នោត ចៅទី2 ឈ្មោះ ណាំ នីន ភេទ ប្រុស អាយុ១២ ឆ្នាំ នៅភូមិត្នោត ពេលទៅដល់ឃើញជីតាដួលផ្កាប់មុខ ចៅក៏ចាប់ដៃហើយស្រែកហៅឈ្មោះអែម សីុន ភេទប្រុស អាយុ 37 ត្រូវជាក្មួយរបស់ឈ្មោះ មីុ រឿន មកជួយលើកពិនិត្យឃើញថា គាត់បានដាច់ខ្យល់ស្លាប់ទៅហើយ ។

ក្រោយពិនិត្យសាកសពសមត្ថកិច្ចប្រគល់សាកសពរួចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖