ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងស្លាប់កាលពី វេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហេតុការណ៍នេះ បានកើតឡើងនៅភូមិទឹកខ្មៅ ឃុំ មានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជិះម៉ូតូដួលខ្លួនឯងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះ ម៉ម គៀម ភេទប្រុស អាយុ ៥១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃជ័រ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចអះអាងថា ជនរងគ្រោះមកពីស៊ីការគេនៅភូមិទឹកខ្មៅ ឃុំ មានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពេលនោះជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះបងមកដល់ភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្តាន់ខេត្តកំពង់ធំ ក៏ដួលម៉ូតូនៅមុខផ្ទះបងតែម្តង ប្រហែលមួយម៉ោងក្រោយជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្រោមផ្ទះបង ៕ ប៊ុន រិទ្ធី


ចែករំលែក៖