ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិកូរ៉េម្នាក់ខឹងប្រពន្ធដេកជាមួយប្រុសផ្សេងបើករថយន្តរេពេញផ្លូវត្រូវនគរបាលឃាត់សួរនាំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានបើកបររថយន្ត១គ្រឿង ក្នុងល្បឿនលឿន និងរេពេញផ្លូវបន្ទាប់មកបានបត់ចូលទៅក្នុងផ្ទះប្រជា ពលរដ្ឋមួយកន្លែងរួចចុះដើរចេញពីក្នុងរថយន្ត ធ្វើឲ្យម្ចាស់ផ្ទះនិងប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ បានចេញអន្តរាគមន៏ឃាត់សាកសួរជាភាសាអង់គ្លេស ពេលនោះបុរសជនជាតិកូរ៉េនោះចេះនិយាយភាសាអង់គ្លេស ខ្លះៗបាននិយាយត្រឡប់ត្រឡិន ដោយម្ដងប្រាប់នគរបាលថា ខ្លួនខឹងប្រពន្ធមានសហាយហើយខ្លួនខឹងខ្លាំងពេកទើបបើករថយន្ត ចេញក្រៅផ្ទះបែបនេះ និងម្ដងនិយាយថាខ្លួនបាត់ប្រពន្ធ និងបានបើករថយន្តតាមរកប្រពន្ធទាំងចិត្តមួរម៉ៅបែបនេះតែម្ដង។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិ លេខ៣ ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភាបព័ត៌មានបានឲ្យដឹងថា បុរសជនជាតិកូរ៉េម្នាក់នោះឈ្មោះ អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នៅមុនពេលកើតហេតុបុរសជនជាតិកូរ៉េនោះ បានបើកបររថយន្ត១គ្រឿងម៉ាកហ៊ី យ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ2AJ-9643 ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងល្បឿន លឿនព្រមទាំងមានសភាពរេពេញផ្លូវថែមទៀតផង។

ប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ចូលទៅឈប់នៅ មុខផ្ទះរបស់ប្រជាពលរដ្ឋនៅ ក្នុងភូមិក្រាំងដូនទៃនោះ រួចបានចុះដើរចេញពីរថយន្តធ្វើព្រងើយ។បង្កឲ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ ចោមចៅ បានចុះទៅអន្តរាគមន៏ឃាត់នាំធ្វើការសួរនាំនៅប៉ុស្ដិ៍ចោមចៅ។ ពេលនោះបុរសជនជាតិកូរ៉េនោះចេះនិយាយភាសាអង់ គ្លេស ខ្លះៗបាននិយាយត្រឡប់ត្រឡិន ដោយម្ដងប្រាប់នគរបាលថា ខ្លួនខឹងប្រពន្ធមានសហាយហើយខ្លួនខឹងខ្លាំងពេក ទើបបើក រថយន្ត ចេញក្រៅផ្ទះបែបនេះ និងម្ដងនិយាយថាខ្លួនបាត់ប្រពន្ធ និងបានបើករថយន្តតាមរកប្រពន្ធទាំងចិត្តមួរម៉ៅបែបនេះតែម្ដង។ ទោះបីជាបែបណាតាមមើលទៅបុរសនោះសង្ស័យថា ជាមនុស្សបែកថ្នាំព្រោះការនិយាយស្ដីគ្មានការប្រាកដប្រជានោះឡើយ៕ សុខាសែនជ័យ


ចែករំលែក៖