ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់បានបានលង់ទឹកស្លាប់ជិះទូកកំសាន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានបានលង់ទឹកស្លាប់នៅវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃ ទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះទូកទេសចរណ៍ដើរកំសាន្តតាមឆ្នេរកោះឈ្មោះ សាន់ នីបូត ពីខេត្តព្រះសីហនុមកលេងចំណុចកូនកោះ ដោយនៅលើទូកជនរងគ្រោះបានផឹកស្រាអស់ជាច្រើនដបដល់ចំណុចកើតហេតុ បានចុះងូតទឹកបណ្តាលឲ្យលង់ទឹកគាំងបេះដូងស្លាប់តែម្តង។

ប្រភពដដែលបន្តទៀតថា ករណីជនបរទេសស្លាប់មាន ឈ្មោះJIANG QIMING ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍។

សាកសពជនរងគ្រោះត្រូវបានដឹកតាមទូកកន្ទុយវែងទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីធ្វើកោសល្យវិច័យ៕ ឆ្លាម សមុទ្រ


ចែករំលែក៖