ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេសម្នាក់ខ្យល់គរ ដួលសន្លប់ស្ដូកស្ដឹងនៅតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ខ្យល់គរ ដួលសន្លប់ស្ដូកស្ដឹង បង្កការភា្ញក់ផ្អើលឡើងកាលពីម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅមុខសណ្ឋាគារ ( ស៊ីធី សិនធឺ ) ផ្លូវ១៣០ កែងផ្លូវ១៥ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អាយុប្រហែលជាង៤០ឆ្នាំ ហើយមិនដឹងថា ជាជនជាតិជប៉ុន ឬកូរ៉េ នោះឡើយ សង្ស័យជាជនអនាថា ។

ប្រភពព៏ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសជនជាតិបរទេស បានដើរតាមបណ្ដោយផ្លូវលេខ១៣០ ដោយមានស្ពាយកាបូប និងដៃកាន់កែវទឹកក្នុងនោះមានកូនត្រីក្រឹម៣ទៅ៤ត្រី លុះមកដល់ចំណុចកើតហេតុ ក៏សុំខាងសណ្ឋាគារ ( ស៊ីធី សិនធឺ )ដើម្បីចូលបន្ទប់ទឹក មិនទាន់បានចូលផង ក៏ស្រាប់តែដួលសន្លប់ស្ដូកស្ដឹង តែម្ដង។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលនៅកន្លែងកើតហេតុបាននាំគ្នាលើកជនរងគ្រោះមកខាងក្រៅដើម្បីសង្គ្រោះបឋម យកប្រេងខ្យល់រឹត និងញីក្បាល នៅតែមិនដឹងខ្លួនដដែល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យកាល់ម៉ែត ឲ្យមកយកជនរងគ្រោះទៅសង្រ្គោះ ៕ ជ្រោយពេជ្រ


ចែករំលែក៖