ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចនាំទៅអន្តោប្រវេសន៍សាកសួរ

ចែករំលែក៖

ភ្នំពេញ៖​ បុរសជនជាតិបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចនាំយក ទៅអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ដើម្បីសាកសួរបន្ត ខណៈដេកលើចិញ្ចើមផ្លូវវង្វេងរកយានដ្ឋានអន្តរជាតិមិនឃើញ។

ហេតុការណ៍​នេះបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយប្រេងឥន្ធន: សូគីមិច រង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនបរទេសខាងលើ មានឈ្មោះ HANSEN TOR-ERIK អាយុ៤៤ឆ្នាំ ជនជាតិ NORWAY លិខិតឆ្លងដែនលេខ 33565303 ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជាទេសចរណ៍ ។

បើតាមអ្នករត់ម៉ូតូឌុប ប្រចាំទីនោះ បានឲ្យដឹងថា ជនបរទេសខាងលើ ត្រូវបានគេឃើញ ចុះពីលើរ៉ឺម៉កម៉ូតូកង់បី តាំងពីវេលាម៉ោង១០យប់ ថ្ងៃទី៦ ខែកុម្ភ: ម្ល៉េះ ដោយគ្មានអ្នកចេះនិយាយ ភាសាជាមួយ មិនដឹងថា មកពីណាគោលបំណង់ទៅណាទេ ទើបវង្វេង រកគោលដៅមិនឃើញ ហើយមកដេកនៅរបងអស់មួយយប់ ។

ដោយប្រទះឃើញជនរូបនេះ ដេកលង់លក់ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភ:នេះ ប្រជាពលរដ្ឋចោមរោមមើល និងងឿងឆ្ងល់ ទើបរាយការណ៍ដល់សមត្ថកិច្ច មូលដ្ឋាន ចុះទៅសាកសួរ រួមជាមួយអ្នកចេះភាសារ និយាយសាកសួរ បង្ហាញលិខិតឆ្លងដែន ឲ្យមើល ទើបដឹងរឿង។

បើតាមការរៀបរាប់ ជនបរទេសរូបនេះ កាលពីយប់ថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញ រូបគេក្រោយវិលត្រឡប់មក ពីកម្សាន្តនៅក្រុងព្រះសីហនុវិញ គេត្រូវដំណើរឡើងយន្តហោះ វិល ទៅស្រុកកំណើតវិញ ហើយមិនដឹងថា ទៅរកយន្តហោះនៅឯណា ម្យ៉ាងយប់ជ្រៅទៅហើយ ទើបគេសម្រេចចិត្ត អង្គុយនៅទីនេះ រហូតដល់ដេកលក់អត់ដឹងខ្លួន ។

ដើម្បីសុវត្ថិភាពដល់ជនបរទេសខាងលើ ក្នុងនាមចូលមកទេសចរណ៍ ប្រទេសកម្ពុជា ទើបសមត្ថកិច្ចមូលដ្ឋាន ជួយសម្រួល និងឌុបជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖