ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិសាំងហ្គាពួរស្លាប់នៅមន្ទីរពេទ្យ សង់ត្រាល់ ក្រោយគាំងបេះដូងក្នុងហាង INTIXICA BAR

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិសាំងហ្គាពួរ កំពុងលេងបុកប៊ីយ៉ែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់តែម្តង ។

ករណីជនបរទេសគាំងបេះដូងស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះSAHFIEE BIN MOHD RASHID ភេទប្រុស កើតនៅឆ្នាំ១៩៧១ ជនជាតិសាំងហ្គាពួរ កាន់លិខិតលេខE3641495J ស្នាក់នៅសណ្ឋានគារRIVER HOUSE ផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជំងឺលើសឈាមនិងទឹកនោមផ្អែម )។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានទៅលេងបុកប៊ីយ៉ែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់តែម្តង ។

ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់គាំងបេះដូងស្លាប់ ពិតប្រាកដមែនព្រោះមានជម្ងឺប្រចាំកាយទឹកនោះផ្អែមនិងលើសឈាម។

បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់វត្តស្ទឹងមានជ័យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា

IMG_0552


ចែករំលែក៖