ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនសង្ស័យលួចម៉ូតូបាត់៥ថ្ងៃប្រទះឃេីញក្របួចចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបន្លំលួចយកម៉ូតូពីស្រ្តីម្នាក់បានសម្រេច គេចខ្លួន៥ថ្ងៃហេីយត្រូវស្រ្តីរងគ្រោះឃេីញចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

សមត្ថកិច្ចនគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានប្រាប់ថាជនសង្ស័យមានឈ្មោះ ស៊ុន សុវណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំមុខកម្មកររោងចក្រកាត់ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញស្រុកកំណេីតនៅភូមិស្វាយទាប ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយ ។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ លក្ខណា ភេទប្រុស អាយុ ២១ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថាជនសង្ស័យបានលួចម៉ូតូរបស់គាត់មួយគ្រឿងម៉ាក ហុងដា ស្គុបពី សេរីឆ្នាំ២០១៤ ពណ៍សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១CX-០៦៤៧ តាំងពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចផ្សារនៅអូឡាំពិកដោយស្គាល់បុរសជនសង្ស័យតាមរយៈបង្ហោះតាមបណ្ដាញសង្គម ហ្វេស បុក ដើម្បីរកការងារធ្វេី ជំនាញអាយធី ក្រោយមកក៏មានបុរសជនសង្ស័យបានទាក់ទងថា គាត់ស្គាល់ក្រុមហ៊ុនដែលរេីសបុគ្គលិកជំនាញ់អាយធីរហូតទាល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក៏ណាត់ជួបគ្នានៅម្តុំទួលគោកហេីយ ក៏នាំខ្លួនមកផ្សារអូឡាំពិកដេីម្បីមកទិញសំភារៈ ដោយបុរសជនសង្ស័យជាអ្នកបើកម៉ូតូខណៈមកដល់កន្លែងផ្ញេីរម៉ូតូនៅផ្សារអូឡាំពិក រួចក៏ដេីរចូលផ្សារក៏ បានជជែកគ្នារួចជនសង្ស័យបានយកលេះ សុំទៅនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យបាត់ខ្លួនរហូតហេីយទេីបដឹងថាជនសង្ស័យបោកម៉ូតូគាត់យក ក៏ប្រញ្ញាប់រត់ទៅមេីលម៉ូតូកន្លែងផ្ញេីរទេីបដឹងថាបាត់មែន ។

ស្រ្តីរងគ្រោះបានបន្តទៀតថាក្រោយពីដឹងថាបាត់ម៉ូតូខ្លួនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុន្តិ៍នគរបាលរដ្ឋបាលអូឡាំពិក លុះដល់ម៉ោងកើតហេតុក៏បានជិះម៉ូតូដេីរលេងជាមួយមិត្តភ័ក្រ្តក៏ប្រទះឃេីញជនសង្ស័យនៅចំណុចផ្សារសុវណ្ណា ក៏នាំគ្នាដេញចាប់ប្របួច និង ស្រែកផ្អេីលឆោឡោឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់យកមកនគរបាលប៉ុស្តិ៍ទំនប់ទឹក ក៏ទំនាក់ទំនងទៅនគរបាលប៉ុស្តិ៍អូរឡាំពិកឲ្យមកយកជនសង្ស័យតែម្តង ។

តាមសម្តីនគរបាលប៉ុស្តិ៍ទំនប់ទឹក បានប្រាប់ឲ្យដឹងថានៅមុនកើតហេតុ កម្លាំងនគរបាលបានល្បាតក្នុងមូលដ្ឋានដេីម្បីបង្ការបទល្មេីសផ្សេងៗក្នុងមូលដ្ឋានហេីយស្រាប់តែមានការផ្អេីលឆោឡោនៅចំណុចផ្សារសុវណ្ណា ឃើញប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបុរសម្នាក់ ខណៈពេលដែលចូលទៅសួរនាំទើបដឹងថាជាចោរលួចម៉ូតូ ក៏ឃាត់យកប៉ុស្តិ៍នគរបាលទំនប់ទឹកសួរនាំ ទើបដឹងថាជនសង្ស័យបានធ្វើសកម្មភាពបន្លំលួចយកម៉ូតូពីនារីរងគ្រោះនៅចំណុចផ្សារអូឡាំពិក ក៏ទំនាក់ទំនងទៅនគរបាលប៉ុស្តិ៍អូឡាំពិកចាត់ការបន្តរួម ។

សូមបញ្ជាក់ផងដែរថាវត្ថុតាងដែលដកហូតពីជនសង្ស័យមានកន្ទុយសំបុតផ្ញើរម៉ូតូផ្សារអូឡាំពិកចំនួន៣សន្លឹក និង លុយសែនចំនួន១០០ដុល្លា និង ទូរស័ព្ទម៉ាកសាំមសុងចំនួន១គ្រឿង និង ខ្សែដៃ ចិញ្ចៀនមួយវង់លោហៈធាតុពណ៌ក្រហម៕ ស រស្មី


ចែករំលែក៖