ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងបើករ៉ឺម៉កម៉ូតូ ត្រូវយុវជន២នាក់ជិះម៉ូតូឌុបគ្នាមកពីមុខបណ្ដាលឲ្យម្ចាស់រ៉ឺម៉កស្លាប់

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានចេញពីផឹកសុី រួចជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ចូលទៅចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់ចំពីមុខពេញទំហឹង បណ្តាលម្ចាស់រ៉ឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកន្លែងកើតហេតុ ចំណែកខាងម៉ូតូបង្ករងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុចហាងចិន(យីហោ សានតាវិន) តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូកង់បីមានឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត ភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកកែវ ។ ចំណែកខាងម្ចាស់ម៉ូតូ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ណាណនោះទេ បានរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ។

យោងតាមសម្ដីយុវជនម្នាក់ដែលរបួសស្រាលក្នុងចំណោមភាគីខាងម៉ូតូបង្កបានឲ្យដឹងថា រូបគេទាំងពីរនាក់បាននាំគ្នាផឹកសុីមួយកន្លែងនៅម្តុំផ្សារដីហុយ លុះបានផឹកសុីរួចរាល់ហើយបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញ

ដោយពួកគេជិះម៉ូតូម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-9493 បានធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងចំណុចកើតហេតុខាងលើ ក៏កាច់ចង្កូតមិនទាន់រេចង្កូតចូលមកចំណីផ្លូវម្ខាងទៀត ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1H-6003 ដែលបើកដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូង ចំពីមុខពេញទំហឹងបណ្តាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូដួលបោកផ្ទប់នឹងថ្នល់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកខាងម៉ូតូបង្ករងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្តោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាលត្រូវបានមិត្តភក្តិជិះម៉ូតូមួយគ្រឿងមកដឹកយកចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ជំនាញចុះមកវាស់វែងយករ៉ឺម៉កម៉ូតូ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកុលស្យវិច័យរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖