ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងប្រពន្ធលួចចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សម្នាក់ស្លាប់ដោយធ្វើអត្តឃាត (ចងក)កាលពីថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៦និង ០០នាទីនៅចំណុចដីខ្មៅភូមិតាមិញ ឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ងិន ម៉ុន ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មុនពេលកើតហេតុ ឈ្មោះងិន ម៉ុន បានឈ្លោះ ជាមួយកូនចុងឈ្មោះ យេន ថាល់ភេទ ប្រុស អាយុ១៤ឆ្នាំ ដោយមូលហេតុ ខឹងនឹងកូនជិះម៉ូតូទៅដេញគោ យូរ និងខ្លាចខូចម៉ូតូ ពេលកូនមក​ដល់ផ្ទះវិញ រករឿងវាយកូន តែបានប្រពន្ធឈ្មោះ យ៉ាវ ថាន ជួយឃាត់ តែមិនស្ដាប់ ក៏បោក ចាន ឆ្នាំង និងកង្ហារ ចោកតែបានអ្នកជិតខាងមកជួយ។

ការបំភ្លឺរបស់ឈ្មោះយ៉ាវ ថាន ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាប្រពន្ធ បានបញ្ជាក់ថា ប្តីរបស់គាត់ឲ្យតែផឹក ស្រាស្រវឹង តែងរករឿងកូនប្រពន្ធ ក្រោយពីខឹងនឹងកូនកាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ រូចគាត់អត់ចូលដេកក្នុងផ្ទះរីឯខ្លួនបានទៅដេកផ្ទះម្តាយក្មេក ។ លុះព្រឹកឡើងវេលាម៉ោង៦និង០០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ បងថ្លៃឈ្មោះម៉ាញ សូន ភេទស្រីអាយុ៤៥ឆ្នាំមកប្រាប់ថា ប្រទះឃើញប្តីប្អូនឯងចងកនឹងដើមព្រីងស្លាប់បាត់ហើយ ក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នាទៅជួយស្រាយ ភួយដែលចងកនឹងដើមព្រីងរួចយកសាកសពមកតំកល់នៅលំនៅដ្ឋានរបស់ខ្លួន។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានសហការជា មួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រយាចុះដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យសាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយរួចសនិដ្ឋាន​ថា ជន​រង​គ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកខ្លួនឯង រួចបានប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖