ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខ្យល់គរធ្លាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង១៦និង១០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់០១នាក់ ស្ថិតនៅតំបន់ជីហូអណ្តែង ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ស្ងួន សោក ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ ។ មូលហេតុ ជនរងគ្រោះទៅចងសន្ទូចខ្យល់គរធ្លាក់ទឹកទន្លេបណ្តាលឲ្យលង់ទឹកស្លាប់ ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកពិតមែនរួចក៏ប្រគល់សាកសពឲ្យសាចញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖