ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចិត្តខ្លាំងរត់ទៅចងកសម្លាប់ខ្លួន បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយបងប្អូន

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នា្កក់ចិត្តសឿងឈ្លោះគ្នាតិចតួចរត់ទៅធ្វើអត្តឃាត (ចងកសម្លាប់ខ្លួននឹងខ្សែ អង្រឹងជាប់ដើមខ្វិតបានសម្រេចដូចបំណង) ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងប្លង់ដីឈ្មោះ សុខ នៅ ភូមិបារាយណ៍តូច ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ គឺ ឌីសំភ័ស ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិកើតហេតុ មុខរបជាងសំណង់។

ក្រោយពីបានទទួលព័ត៌មាន ជំនាញអធិការស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងអាជ្ញាធមូលដ្ឋានពិនិត្យសាកសពឃើញថា មានស្លាកស្នាមរលាត់ត្រង់ក និងមានទឹកកាមសើមជាប់ខោលីអូ រួចសន្និដ្ឋានសាកសពនេះពិតជាបានចងកប្រាកដមែន រួចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ មូលហេតុ: មានទំនាស់ប្រកែកជាមួយបងប្រុសបង្កើត និងវាយគ្នាបន្តិចបន្ទួច ក៏ជិះម៉តូទៅចងកសម្លាប់ខ្លួនតែម្តង ៕ ប៊ុនរិទ្ធី


ចែករំលែក៖