ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឌុបសង្សារដើរលេងត្រូវក្រុមក្មេងស្ទាវ១ក្រុមដេញវាយគ្នា ភ័យពេកជ្រុលទៅបុកម៉ូតូទៀតរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបសង្សារដើរលេង គាប់ជួនមានក្រុមក្មេងស្ទាវ១ក្រុមបានជិះម៉ូតូ៣គ្រឿងដេញវាយគ្នានៅតាមផ្លូវ បណ្ដោយឲ្យបុរសខាងលើភ័យពេកជ្រុលទៅបុកម៉ូតូដួលរងរបួសធ្ងន់។ ហេតុការណ៍នេះប ង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ ១៤៣ កែងផ្លូវលេខ២៧៦ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេងស្ទាវជាមួយក្រុម ជិះម៉ូតូបីគ្រឿងមានគ្នាជាង១០នាក់ ប្រដាប់ដោយខ្សែក្រវាត់ និងដុំថ្មគ្រប់នៅក្នុងដៃ បានជិះម៉ូតូដេញតាមវាយបុរសខាងលើកំពុងជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC-1008 ជាមួយសង្សារបណ្ដោយឲ្យរងគ្រោះភ័យពេក ខំជិះម៉ូតូគេចខ្លួន ក៏ជ្រុលទៅនិងម៉ូតូស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-0539 មួយគ្រឿងទៀត ដួលបោកក្បាលនៅថ្នល់រងរបួសធ្ងន់និ ងនារីដែលអង្គុយរងរបួសស្រាល ។

បន្ទាប់ពីក្រុមក្មេងស្ទាវបង្កឃើញជនរងគ្រោះខាងលើ ដួលបោកក្បាលនៅថ្នល់រងរបួសធ្ងន់ ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់សម្រោលតែមង្ត ។

ភ្លាមៗនោះជនរងគ្រោះត្រូវ រថយន្តសាមុយមន្ទីរពេទ្យដឹងមកដឹងយកព្យាបាលភ្លាមៗ មួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកផងដែរ ។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូស្តុបពីដែលត្រូវយុវជនរងគ្រោះជិះម៉ូតូមកបុកម៉ូរបស់ខ្លួនបណ្តាលឲ្យខូចខាតនោះ សុំឲ្យជនរងគ្រោះងជួយចេញថ្លៃជួសជុលឲ្យផងដែរ ដោយគេមិនចង់មានរឿងវែងឆ្ងាយនោះទេ ៕ ស រស្មី

image1 image2 image3


ចែករំលែក៖