ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកពីក្រោយគោយន្តកន្ត្រៃបាក់កស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីបានជិះម៉ូតូបុកនឹងគោយន្តកន្ត្រៃកំពុងដឹកធុងបាស់ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង២២នាទីយប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែងខេត្តសៀមរាប ។

អ្នកបើកបរម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១K២១៩៤ ( ទិសដៅស្របគ្នា ) ពីកើតទៅលិច ជនរងគ្រោះឈ្មោះ ហាន ហុនហៃ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ។ អ្នកបើកបរ គោយន្តកន្រៃ្ត គេចខ្លួនបាត់ ។

មូលហេតុ ជនរងគ្រោះបើកម៉ូតូ ចាំងភ្លើងឡាន បានបុកពីក្រោយគោយន្តកន្រៃ្ត ដឹកធុងបាស់បណ្តាលឲ្យស្លាប់ ។

ក្រោយពីសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុរួច ប្រគល់ សាកសព ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ និងប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖