ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមកពីទិញបន្លែត្រីសាច់ជប់លៀងបង្កក់កូនបុកគោយន្តស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កការភ្ញាក់ផ្អើលទ​វេលា​ម៉ោង​៥​និង​២៥​នាទីទៀប​ភ្លឺ​ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹល​ថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

សាច់ញាតិជន​រង​គ្រោះប្រាប់ថាសព​ឈ្មោះ ឡុ​ក ប៉ោល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​មក​ក្រុង​សិរី​សោភណ្ឌក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុងល្បឿនលឿន បន្ទាប់មកពីទិញ ក្បាល​ជ្រូក និង​នំប៉័ង​ដើម្បីជប់លៀងទម្លាក់ចង្ក្រាន​ប្រពន្ធកូនខ្ចី ដោយមិន​ពាក់មួក​សុវត្ថិភាព ​ម៉ូតូ​មិន​មាន​ភ្លើង​បំភ្លឺផ្លូវ​គ្រប់គ្រាន់​ ងងឹតពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍បុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់តែ​ម្តង ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់ ហើយ​អ្នក​បើក​គោ​យន្ត​ក្រោយ​កើតហេតុ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ៕ វណ្ណា


ចែករំលែក៖