ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦មានករណីខ្យល់គរស្លាប់មួយកើតឡើង នៅតំបន់ព្រៃជាំធំ ភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀ សរ ភេទ ប្រុស អាយុុ ៥០ឆ្នាំ រស់នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំបានទៅច្រូតស្រូវនៅចំការ ក្នុងតំបន់ព្រៃជាំធំ ហើយវិលមុខ ក៏បានសុំកូនទៅដេកនៅលើរោង លុះកូនចាំពុកយូរពេក ក៏មកមើលឃើញពុកស្លាប់បាតហើយ ដោយមិនដឹងស្លាប់ពីពេលណាទេ ហើយកូនក៏បានរត់ទៅប្រាប់ម្ដាយ និងអ្នកជិតខាង ព្រមទាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

លុះសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកុសល្យវិច័យលើសាកសព ពុំឃើញមានស្លាក់ស្នាមអ្វីផ្សេងគួរអោយកត់សម្គាល់ក្រៅពីខ្យល់គរស្លាប់នោះទេ ទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

1ts


ចែករំលែក៖