ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ សមត្ថកិច្ចថា ដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់មានមានសម្លៀកបំពាក់ជាអាចារ្យវត្ដ ត្រូវបានគេប្រទះឃើញសាកសពស្អុយរលួយ និងមានសត្វដង្គូវរោមចម្ងាយ៣០០ម៉ែត្រពីភូមិ ដោយសមត្ថកិច្ចសង្ស័យថា ការស្លាប់នេះដោយសារខ្យល់គរ ។

សាកសពនោះនោះត្រូវបាន ក្មេងក្នុងភូមិប្រទះឃើញកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតអូរឫស្សី ចម្ងាយ៣០០ម៉ែត្រ ក្នុងព្រៃ ក្នុងភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមការរៀបរាប់ពីក្មេងទាំង២នាក់បានឲ្យសមត្ថកិច្ចដឹងថា ពួកគេបាននាំគ្នាដើរទៅមើលទ្រូ ដាក់នៅតាមអូរ ក្នុងព្រៃ ស្រាប់តែប្រទះឃើញសាកសពមានសភាពស្អុយរលួយ រួចហើយរត់មករាយការឱ្យអ្នកភូមិនោះ ទើបមានសមត្ថកិច្ចមូលដ្ឋានទៅពិនិត្យដឹងថា សពនោះមានសភាពស្អុយរលួយ ដែលអាចស្លាប់ប្រហែល៥ទៅ៦ថ្ងៃមកហើយ ។

លោកអនុសេនីយ៍ត្រី ជិក សាខេម អធិការរង ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្រោយពីបានចុះទៅដល់កន្លែងកើតហេតុ រួចមកលោកក៏បានសហការជាមួយកម្លាំងនគរបាលបច្ចេកទេស ខេត្តសៀមរាប ដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសព ហើយបានសន្និដ្ឋានថា នៅលើដងខ្លួនសព ពុំឃើញមានស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ដូច្នេះសន្និដ្ឋានបានថា សពស្លាប់ដោយសារខ្យល់គរ។លោកបានបញ្ជាក់ថា សាកសព មានឈ្មោះ ម៉ា ស៊ី ធួន ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរ លក់ដូរ នៅរង្វង់មូលធំ ស្រុកបន្ទាយស្រី មានទីលំនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមការរៀបរាប់ពីក្រុមគ្រួសារនៃសព បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ៥ទៅ៦ថ្ងៃ បងប្អូនបានដឹកយកទៅឱ្យបួសនៅវត្តភ្នំហប់ ក្បែរជើងភ្នំគូលែន ក្នុងភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលឪពុកម្តាយអះអាងថា ជនរងគ្រោះបានផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ។ប្រភពបានបន្ដថា ជនរងគ្រោះដែលស្លាប់នោះ ប្រហែលមិនអាចទ្រាំអត់ផឹកស្រាបាន ក៍រត់ចេញពីវត្ដមុនពេលសាងផ្នួស ទៅផឹកស្រានៅក្នុងព្រៃ ទើបកើតជាខ្សល់គស្លាប់គ្មានមនុស្សដឹងតែម្ដង។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជានិរន្ដរ៍

as-2 as as-1


ចែករំលែក៖