ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវជនមិនស្គាល់មុខកាប់បណ្ដាលឲ្យដាច់ដៃ ដួលសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្ទើរដាច់ដៃខាងស្តាំម្ខាង ហើយដួលសន្លប់ស្តូកស្តឹង ដោយសារតែជនមិនស្គាល់មុខម្នាក់ប្រើកាំបិតកាប់ទាំងកំរោល ត្រូវបានសង្ស័យជារឿងគំនុំ កើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្តុបត្រឡោកបែក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់អាយុជាង២០ឆ្នាំ សម្បុរខ្មៅស្រអែមស្លៀកខោខ្មៅជើង វែងពាក់អាវសឆ្នូតដៃវែង បានដើរតាមផ្លួវ៥៩៨ ពីត្បងទៅជើងដោយដៃម្ខាងត្រូវគេកាប់ស្ទើរដាច់ខាងស្តាំទាំងមូលមានឈាមហូរកខ្លាក់មិនដឹងជាមានរឿងអ្វី ស្រាប់តែដើរមកដល់ក្បែរខារ៉ាអូខេ Best Star ក៍ដួលសន្លប់បាត់បង់ស្មារតីស្តូកស្តឹងនៅនិងកន្លែងសង្ស័យជារឿងករណីគំនុំកាប់សម្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយធ្វើការទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ. ។ចំណែកឯជនបង្ករត់គេចខ្លួនបាត់ស្រមោល ៕ តារាimg_2419 img_2417 img_2418


ចែករំលែក៖