ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្ដបុកស្លាប់ដោយសារបើកបរម៉ូតូគ្មានការប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តកំពងធំ៖ នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនឹងម៉ូតូបើកឆ្លងផ្លូវត្រង់ចំណុចផ្លូវកៅស៊ូ ត្រង់ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា បង្ករឡើងដោយរថយន្តម៉ាក ហ៊ីហាន់ដាយ ទម្ងន់២តោនកន្លះ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D.7023 បើកបរដោយឈ្មោះ ឡាយ បាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ មុខរបរអ្នកបើកបរ បានបើកបុកជនរងគ្រោះឈ្មោះ ប៉ាត ឆយ ភេទប្រុស អាយុ៥៧ឆ្នាំ កំពុងបើកម៉ូតូ ម៉ាក c125 ស៊េរី 2006 ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

មូលហេតុ អ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូបើកបរដោយគ្មានការប្រុងប្រយ័ត្នទាំងសងខាង ៕ ប៊ុន រិទ្ធី


ចែករំលែក៖