ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្តបុកបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តម៉ាកតូយ៉ូតាកាមរីស្វិតបើកបុកអ្នកជិះម៉ូតូចំពីមុខពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ ចំណុចខាងកើតប្រលានយន្តហោះចាស់ តាមផ្លូវលំក្រាលក្រួសក្រហម ឋិតនៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរី ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាកាមរីស្វិតមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះដល់ត្រង់ចំណុចកើតហេតុ ខាងលើក៏បុកម៉ូតូកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នាពេញទំហឹងតែម្តង។

បើតាមប្រភពពីសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ចន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែររបួសបាក់ជើងស្តាំនិងបែកក្បាលជិះម៉ូតូម្នាក់ឯងម៉ាកហុងដា គុបពណ៌ទឹកប៊ិច ពាក់ស្លាកលេខគ២៥៨ ១.ភ.ព១ ក្នុងទិសដៅពីត្បូងទៅជើងមាន ទីលំនៅភូមិកាចាញអូរសាអិល ឃុំល្បាំ១ ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រោយពីកើតហេតុនគបាលចរាចរខេត្តចុះមកអន្តរាគមន៍វាស់វែងនឹងដឹកបញ្ជូនជនរងគ្រោះទៅកាន់ មន្ទីពេទ្យបង្អែកខេត្ត។ ចំណែករថយន្តបង្កសមត្តកិច្ចកំពុងស្រាវជ្រាវរកយកមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕ វុទ្ធឦសាន្ត

Untitled-1


ចែករំលែក៖