ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាប់ប្រើប្រាស់ថ្នាំញៀនមិនដឹងយ៉ាងម៉េចស្រាប់តែយកខ្សែអង្រឹងចងកសម្លាប់ខ្លួននៅក្លោងទ្វារវត្តអូរបីជាន់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ធ្លាប់ប្រើប្រាស់គ្រឿងញៀនយកខ្សែអង្រឹង ពណ៌ខៀវ ចង.កសម្លាប់ខ្លួននៅលើដើមក្ងោកនៅថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦និង០០នាទីព្រឹក។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានតាមទូរស័ព្ទលេខ ០៨៨៣១១៥៩១៣ ពីលោកគ្រូចៅអធិការវត្តអូរបីជាន់ រាយការណ៍មកថា មានករណីមនុស្ស ចង.ក សម្លាប់ខ្លួន នៅចំណុច ក្លោងទ្វារវត្ត អូរបីជាន់ លុះដល់ម៉ោង ៦:១៥ នាទី ព្រឹកថ្ងៃដដែល កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញ ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មណ្ឌលសុភាពឃុំអូរបីជាន់ មេភូមិ នឹងកម្លាំងការពារព្រុំដែនគោក៩១១ ប៉ុស្តិ៍អូរបីជាន់ យើងបានបង្កើត គណៈកម្មកាត្រួតពិនិត្យ ។

ប្រភពបន្តថា ក្រោយមក សមត្ថកិច្ចរកឃើញថា ជនរងគ្រោះឈ្មោះ ស្វៃ ដារ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.ក សំលាប់ខ្លួនពិតប្រាកដមែន ។

ប្រភពបន្តថា ជនរងគ្រោះមានសម្ភារ ជាប់នឹងខ្លួន រួមមាន ខ្សែ.ក ពណ៌លឿងទុំ១ខ្សែ ម៉ូតច្រវ៉ាឆាប និងទូរស័ព្ទដៃចំនួន ០២គ្រឿង ហើយជនរងគ្រោះបានយកខ្សែអង្រឹងពណ៌ខៀវប្រវែង៥,៤០ម៉ែតបានចង.កជាប់នឹងដើមក្ងោក កម្ពស់ ៣ម៉ែត្រនៅក្បែរផ្លូវជាប់ក្លោងទា្វរចូលវត្តអូរបីជាន់​។ សមត្ថកិច្ចអះអាងថា ករណីនេះកើតឡើងដោយសារជនរងគ្រោះ ធ្លាប់ប្រើប្រាស់គឿងញៀន ។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ៕ វណ្ណា


ចែករំលែក៖