ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកោះធំចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ រឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៨កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

អធិការនគរបាលស្រុកកោះធំលោក ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នៅ ភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខបរ ស៊ីឈ្នួលបើករថយន្តដី បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ។

លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ដែលត្រូវបានសមត្ថកិច្ចរបស់លោកកំណត់ និងតាមដាននាពេលកន្លងមក។ លុះមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចរបស់លោកទទួលបានព័ត៌មានថា ជនសង្ស័យខាងលើនេះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ទើបលោកដាក់កម្លាំងចាំឃ្លាំមើលរហូតប្រទះឃើញជនល្មើ សចេញធ្វើសកម្មភាព ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានហៅជនសង្ស័យឲ្យឈប់ត្រួតពិនិត្យរកឃើញវ្ថុតាងថ្នាំ ញៀនចំនួន០២កញ្ចប់នៅជាប់ខ្លួនជនសង្ស័យ ។

លោកអធិការបញ្ជាក់ថា ក្រោយពីសាកសួរតាមជំនាញដឹងថា ជនសង្ស័យមានលាក់ទុកគ្រឿងញៀននៅផ្ទះ លោកបានដឹកនាំកម្លាំងចុះទៅឆែកឆេរលំនៅដ្ឋានជនសង្ស័យ រឺបអូសគ្រឿងញៀនចំនួន០៦កញ្ចប់ទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ នៅ ភារ៉ា បានសារភាពថា ថ្នាំញៀនទាំងអស់នេះរូបគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅរាជធានីភ្នំពេញ ដើម្បីយកមករក្សាទុកជួញដូរទៅឲ្យអ្នកប្រើប្រាស់ ៕ ស្អាងជ័យ

img_2008 img_2007


ចែករំលែក៖