ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកនឹងម៉ូតូ កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវលំក្រាលក្រួសក្រហម ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែង ។

តាមប្រភពព័ត៌មានពីសមត្ងកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C.6818 បើកបដោយឈ្មោះ កុច សារិន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ (គេចខ្លួន)។

ចំណែក ម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ថោង សុិន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ស្លាប់នៅកន្លេងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុ បង្កដោយអ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូល វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ព្រមទាំងប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖