ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់គោយន្តកន្ត្រៃក្រឡាប់សង្កត់ពីលើ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវ បានប្រជាពលរដ្ឋ ឃើញស្លាប់ ដោយសារគ្រោះថ្នាក់គោយន្តកន្ត្រៃក្រឡាប់សង្កត់ពីលើ ។

ហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងនៅវេលាម៉ោង៨និង៥០នាទី ព្រឹក ថ្ងៃទី៣០ មករា ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៣A ចំណុចអូចន្លុះ ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋានដែលបានចុះដល់កន្លែងកើតហេតុបាននិយាយឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុង ហេតុការណ៍គ្រោះថ្នាក់ ខាងលើនេះ ឈ្មោះ ម៉ៅគឿង ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរបដើរជីកអណ្តូង រស់នៅក្នុងភូមិ ព្រៃកកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បើកគោយន្តកន្ត្រៃរបស់ខ្លួនល្បឿន ស្រាប់តែមកដល់កន្លែងកើតហេតុបានដាច់រ៉ឺទិលកង់ខាងស្តាំ ដាច់បណ្តាលឲ្យគោយន្ត កន្ត្រៃរបស់ខ្លួនឯងក្រឡាប់ធ្លាក់្លផ្លូវវបណ្តាលឲ្យសង្កត់ពីលើស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចទៅដល់ និងពិនិត្យរួចរាល់ក៏បាន ប្រគល់សាកពជូនគ្រួសាដឹង យកមកលំនៅឋានធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖