ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារបើកម៉ូតូបុកជាមួយរថយន្ដ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកកូរ៉ូឡា បើកបុកម៉ូតូវ៉េវ ក្នុងទិសដៅបញ្ច្រាស គ្នាបណ្ដាលឲ្យបុរសម្នាក់បានស្លាប់យ៉ាងអនោចអធ័មនៅថ្លុកឈាមខណៈម្ចាស់រថយន្តគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៣ និង៤០នាទី ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិក្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ខាន់ ហ៊ត់ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរម៉ូតូម៉ាកវ៉េវ សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1I:3586 បើកបរពីលិចទៅកើត ខណៈដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តរថយន្តម៉ាកកូរ៉ូឡាពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M:7405 ពេញទំហឹងបណ្ដាលឲ្យជនរគ្រោះស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។

សមត្ថកិច្ចនគរបាលបានបន្តថា សពជនរគ្រោះត្រូវបានប្រគល់ជូនបងប្អូនដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង២នៅកន្លែងកើតហេតុត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ជានិរន្ដរ៍

33-2 33-1 33


ចែករំលែក៖