ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូធ្លាក់ផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់រាចរណ៍មួយកើតឡើង កាលពីវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោងជិត icc ក្នុងភូមិយាយទៀង ឃុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ មី ម៉េង ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិយាយទៀង ឃុំ ស្រុកបារាណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាក YAMAHAអត់ស្លាកលេខ ធ្លាក់ផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ស្នាក់ការ១០២បានរាយការណ៍មកអាវុធហត្ថស្រុក ចុះជួយបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ បង្អែកបារាយណ៍សន្ទុក និងយកម៉ូតូមករក្សាទុក ៕ ប៊ុនរិទ្ធី


ចែករំលែក៖