ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុករះម៉ូតូជាច្រើនគ្រឿង និងរ៉ឺម៉កកង់បីក្រឡាប់បណ្តាលឲ្យបរុសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បន្តបុករះម៉ូតូ៣គ្រឿងទៀត ដែលចតនៅមុខភោជនីយដ្ឋាន វិចិត្រ សម្បត្តិ រុញអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១១ យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២១៥កែង និង១៥០
ខាងមុខភោជនីយដ្ឋាន (វិចិត្រសម្បត្តិ) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ្វរន័ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-8666 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូចជ្រុលទៅបុករឺម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿង ពេញទំហឹងរួចរុញទៅមុខជ្រុលទៅបុករះម៉ូតូ៣គ្រឿងទៀត ម្ចាស់ម៉ូតូកង់បីបោកទៅ និងថ្នល់រងរបួសធ្ងន់ ។ ហើយត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅ សង្គ្រោះ ចំណែកអ្នកបើកបរ រថយន្តបង្កត្រូវបានប្រជាពល រដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចផងដែរ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះមកវាស់វែង យករថយន្តបង្ករួមទាំងម៉ូតូរងគ្រោះ និង អ្នកបើករថយន្តបង្កទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការ នគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖