ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសរសៃប្រសាទផឹកស្រាស្រវឹងចុះងូតទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលោម៉ោង ២០និង២៥នាទីមានករណីមនុស្សលង់ទឹកស្រះស្លាប់ចំនួន១នាក់ស្ថិតនៅ ភូមិនីពេជ្រ(ក) ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស ម៉ុន ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅនៅ ភូមិនីពេជ្រ(ក) ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

មូលហេតុ ជនរងគ្រោះ(មានជំងឺសរសៃប្រសាទ)ផឹកស្រាស្រវឹងចុះទឹកស្រះបណ្តាលឲ្យលង់ស្លាប់ រហូតទាល់តែខ្មោចអណ្តែតទើបមានគេឃើញ ពុំដឹងលង់ស្លាប់ពីពេលណានោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកុសលវិច្ច័យ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងពិតមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖