ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានលុយ១៤០៥$ស្រវឹងស្រាជិះម៉ូតូទៅបុកខឿនផ្លូវលើស្ពានអាកាលស្ទឹងមានជ័យបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាំងស្ថានភាពស្រវឹងបានរេចង្កូតទៅបុកជាមួយនឹងខឿនផ្លូវលើស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ព្រមទាំងនៅក្នុងខ្លួនមានលុយជាច្រើនផងដែរ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១និង ៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅលើស្ពានអាកាលស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកFZ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FA-7078 ក្នុងស្ថានភាពស្រវឹងទិលដៅពីត្បូងទៅជើង ក្នុងល្បឿនលឿង ហើយក៏បានរេចង្កូតបុកជាមួយនិងខឿនផ្លូវលើស្ពានអាកាលស្ទឹងមានជ័យ បណ្ដាលឲ្យម្ចាស់ម៉ូតូបោកក្បាលនឹងខឿនផ្លូវ បែកឈាមពេញមុខរងរបួសធ្ងន់ ចំណែកឯម៉ូតូរងការខូចខាតតិចតួច។

ក្រោយពេលកើតហេតុ គេឃើញកាបូបលុយរបស់ជនរងគ្រោះមានទឹកប្រាក់ចំនួន១៤០៥$ដោយមានសមត្ថកិច្ចមូលដ្ឋានបានទៅដល់យករក្សាទុក ហើយជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសួគ៌ាដឹកទៅសង្គ្រោះ ចំណែកម៉ូតូនិងកាបូបលុយជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក រង់ចាំខាងម្ចាស់ម៉ូតូដឹងខ្លួន និងប្រគល់វិញពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖